ភាពយន្ត​កំប្លុក​កំប្លែង​សើច​សប្បាយ​បាន​មក​ដល់​ទៀត​ហើយ!

  • 2015-02-05 13:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​បែប​កំប្លែង​ថ្មី​មួយ​រឿង​ទៀត បាន​មក​ដល់​រោងភាពយន្ត​ផ្លាទីនៀម​ហើយ គឺ​រឿង "Mortdecai”។ "Mortdecai” គឺ​ជា​ស្នាដៃ​​ដឹកនាំ​ដោយ​លោក David Koepp និង​សម្ដែង​ដោយ​តារា​ល្បី​ៗ​ហូលីវូដ​ ដូច​ជា Johnny Depp និង Gwyneth Paltrow។​

 

 

រឿង​នេះ​រៀបរាប់​ពី​អ្នក​លក់​ផ្ទាំង​គំនូរ​ម្នាក់​ឈ្មោះ Charles Mortdecai ដែល​ជិត​ក្ស័យធន ប៉ុន្តែ​រដ្ឋាភិបាល​​អង់គ្លេស​បាន​ជួល​លោក​ឲ្យ​រក​ផ្ទាំង​គំនូរ​ដ៏​កម្រ​មួយ​ដែល​ត្រូវ​គេ​លួច​យក ហើយ​ផ្ទាំង​គំនូរ​នោះ​អាច​មាន​លេខ​សម្ងាត់​បង្កប់​សម្រាប់​គណនី​ធនាគារ​របស់​របប​ណាហ្ស៊ី​ដែល​មាន​សុទ្ធ​មាស និង​ទ្រព្យ​មហាសាល។ បេសកកម្ម​ជុំវិញ​ពិភពលោក​របស់ Mortdecai ត្រូវ​ប្រជែង​ជាមួយ​នឹង​ក្រុម​​ជនជាតិ​រុស្ស៊ី និងភេវរ​ជន​​ ប៉ុន្តែ​លោក​គ្មាន​អាវុធ​អ្វី​ទាំង​អស់។

 

“Mortdecai” នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​​ត​ទៅ​ហើយ។ ចង់​ដឹង​ថា​តើ Mortdecai ប្រើ​វិធីសាស្ត្រ​ណា​ដណ្ដើម​ផ្ទាំង​គំនូរ និង​កំប្លែង​យ៉ាង​ណា កុំ​ភ្លេច​តាមដាន​ទស្សនា​រឿង Mortdecai ទាំង​អស់​គ្នា​ណា៎!

 

ទស្សនា​ឈុត​ខ្លីៗ៖

 

http://youtu.be/NVCC3_2wXeA

 

 

 

ចុច​អាន៖“The Boy Next Door” ភាពយន្ត​​ក្ដៅ​សាច់​បំផុត​សម្រាប់ Jennifer Lopez

 

ប្រែ​សម្រួល៖ សុផាត ប្រភព៖ IMDB

អត្ថបទថ្មី