រឿង៧យ៉ាងដែលអ្នកគួរធ្វើជាមួយបុរសដែលអ្នកស្រលាញ់នៅថ្ងៃ Valentine
- 2015-02-05 16:08:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៧យ៉ាងដែលអ្នកគួរធ្វើជាមួយបុរសដែលអ្នកស្រលាញ់នៅថ្ងៃ Valentine
ចន្លោះមិនឃើញ
នៅថ្ងៃទិវានៃក្ដីស្រឡាញ់ខាងមុខ តើមិត្តៗនារីមានគម្រោងអ្វីសម្រាប់មិត្តប្រុស ឬស្វាមីហើយឬនៅ? បើមិនទាន់ទេ Sabay សូមណែនាំរឿងគួរឲ្យស្រឡាញ់៧យ៉ាង ដែលអ្នកគួរធ្វើនៅទិវានៃក្ដីស្រឡាញ់ ដែលធានាថានឹងធ្វើឲ្យស្នេហាអ្នកផ្អែមជាងស្ករទៅទៀត៖
១. ចែករំលែកការ៉េមគ្នាញ៉ាំ
រឿងដែលចាប់ផ្ដើមធ្វើដំបូងនៅទិវានៃក្ដីស្រឡាញ់ គឺការទិញការ៉េមមួយកែវមក ហើយអង្គុយញ៉ាំពីរនាក់។ វិធីនេះធ្វើឲ្យស្នេហារបស់អ្នកកាន់តែផ្អែមល្ហែមជាងការ៉េមមួយកែវនោះទៀត។
២. មើលកុនស្នេហា
នៅថ្ងៃនោះរឿងដែលសំខាន់មិនអាចភ្លេចបាន គឺនាំគ្នាទៅមើលកុនស្នេហារ៉ូមែនទិកផ្សេងៗ តែគួរជៀសវាងកុនបែបសង្គ្រាម បាញ់បោះ វាយប្រហារបែបរន្ធត់។
៣. ញ៉ាំអាហារក្នុងផ្ទះតែពីរនាក់
នៅថ្ងៃពិសេសនោះ គូស្នេហ៍ជាប្ដីប្រពន្ធភាគច្រើនបានណាត់គ្នាទៅទទួលទានអាហារនៅខាងក្រៅ តែទីនោះគ្មានបរិយាកាសល្អសម្រាប់ឲ្យអ្នកសាសងគ្នាទេ។ ជម្រើសដ៏ល្អគួរតែរៀបចំអាហារពេលល្ងាចញ៉ាំនៅផ្ទះតែពីរនាក់។
៤. ចម្អិនអាហារជាមួយគ្នា
ការចម្អិនអាហារជាមួយគ្នា គឺជារឿងពេញនិយមមួយសម្រាប់គូស្នេហ៍ជាស្វាមីភរិយា ព្រោះវាអាចឲ្យមនុស្សពីរនាក់ចែករំលែកចំណង់ចំណូលចិត្ត និងស្វែងយល់ពីរបៀបរស់នៅជាមួយគ្នាកាន់តែច្រើន។
៥. ច្រៀងចម្រៀងរួមគ្នា
ការច្រៀងចម្រៀងស្នេហាជាមួយគ្នា ជារឿងមិនគួរមើលរំលងបាន ព្រោះពេលច្រៀងធ្វើឲ្យមនោសញ្ចេតនារបស់អ្នកទាំងពីរវេញត្របាញ់ចូលគ្នា ហើយវារឹតតែអស្ចារ្យទៀតនោះ គឺច្រៀងចំថ្ងៃពិសេសបែបនេះ។
៦. ផ្ដល់ស្នាមថើប
ស្នាមថើបដែលត្រូវផ្ដល់ឲ្យភាគីម្ខាងទៀត គឺជាការថើបយ៉ាងត្រជាក់ចិត្ត ហើយមិនត្រូវថើបខ្លាំងៗពេកទេ ត្រូវថើបដោយកាយវិការទន់ភ្លន់។
៧. លេងហ្គេមប្រណាំងគ្នា
វិធីដែលអាចធ្វើឲ្យថ្ងៃពិសេសនោះកាន់តែសប្បាយរីករាយថែមទៀតអ្នកអាចលេងហ្គេម ភ្នាល់គ្នាជាមួយគាត់ ហើយបើភាគីម្ខាងទៀតចាញ់ត្រូវសម្របតាមអ្នកឈ្នះដូចជាអ្នកអាចបញ្ជា ឲ្យគាត់រាំ ឬអ្វីផ្សេងទៀតតាមចិត្តអ្នក។
៨. ជូនផ្កា
មនុស្សភាគច្រើនគិតថាការជូនផ្កាគួរតែជាភាគីខាងប្រុសជាអ្នកធ្វើ ប៉ុន្តែវិធីនេះភាគីខាងស្រីជាអ្នកធ្វើវិញធ្វើឲ្យសុភាពបុរសមានចិត្តរំភើប និងភ្ញាក់ផ្អើលចំពោះកាយវិការបែបនោះ៕
ចុចអាន៖ តើធ្វើម្ដេចទៅដើម្បីក្លាយជាមិត្តប្រុសដ៏ល្អម្នាក់?
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖youqueen