ដឹង មាស សុខសោភា មាន​​រថយន្ត ប៉ុន្មានគ្រឿង​អត់?

  • 2015-02-05 18:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស សុខ សោភា ត្រូវ​បាន​គេ​ដឹង​ថា​ ជិះ​​រថយន្ត​ម៉ាក Range Rover ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ២០១៥ តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​នេះ ​បែរ​ជា​មក​ជិះ ម៉ាក Land Cruiser Prado ហើយ​ថែម​ទាំង​បើកបរ​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង។ តើ​​ប្រិយមិត្ត​​​ដឹង​ទេ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ មាស សុខសោភា ប្រើ​រថយន្ដ​ប៉ុន្មាន​ហើយ?

 

 

កាល​ពី​ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៥ កន្លង​ទៅ គ្រា​ដែល មាស សុខសោភា បាន​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​បុប្ផា​​នៅ​ឯ​វត្ត​មួយ​ក្នុង សង្កាត់​ស្ទឹងមានជ័យ  នាង​បាន​ជិះ​រថយន្ត​ម៉ាក Land Cruiser Prado ហើយ​ថែម​ទាំង បើកបរ​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង។ សិល្បករ​-សិល្បៈ​ការិនី​ ក៏​ដូច​ជា ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ចូល​រួម​កម្មវិធី​នោះ បាន​ចោល​ក្រសែ​​ភ្នែក​ទៅ​មើល​​នាង​ស្ទើរ​គ្រប់ៗ​គ្នា ហើយ​លាន់មាត់​ថា ចុមៗ មាស សុខសោភា ល្បី​ប៉ុណ្ណឹង​ដែរ ម៉េច​​បាន​ជិះ​រថយន្ត​ធម្មតាៗ ហើយ​បើកបរ​ដោយ​ខ្លួន​ឯង​អីចឹង! បើ​ទោះ​បី​ជាមាន​ចម្ងល់​បែប​នេះ​ក្ដី ពូក​គេ​មិន​ហ៊ាន​សួរ​ទៅ មាស សុខសោភា ​ឡើយ។

 

ដើម្បី​ស្រាយ​ចម្ងល់​នេះ កញ្ញា មាស សុខសោភា បាន​ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ថា ការ​ពិត​រថយន្ត​ដែល​នាង​ជិះ​រាល់​ថ្ងៃ​មាន​រហូត​​ដល់​ទៅ ៣ គ្រឿង​ ឯណោះ ប៉ុន្តែ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន នាង​មិន​អាច​ប្រាប់​ម៉ាក​រថយន្ត​​ទាំង​នោះ​ឡើយ។ នាង​បាន​បន្ត​ថា តែងតែ​ផ្លាស់ប្ដូរ​ចុះ​ឡើងៗ​ជា​និច្ច មិន​បាន​គិត​ថា ម៉ាក់​នេះ​ថ្លៃ​ ឬ​ ថោក ​ជិះ​ទៅ ធ្លាក់​កាលីប​ឡើយ។ ចំពោះ ការ​បើកបរ​ដោយ​ខ្លួន​ឯង​វិញ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​​ម្នាក់​នេះ ​បញ្ជាក់​ប្រាប់​ថា មក​ពី​តៃកុង ជាប់​រវល់ ហើយ​ការ​បើកបរ​ដោយ​ខ្លួន​ឯង មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​នាង​ឡើយ វា​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

 

ទោះ​យ៉ាង​ណា​ កញ្ញា មាស សុខសោភា មិន​បាន​ប្រាប់​ពី​តម្លៃ​រថយន្ត​នី​មួយៗ​របស់​នាង​ឡើយ ប៉ុន្តែ​នាង​បាន​លើក​ឡើង​ជា​ចុង​ក្រោយ​ថា រថយន្ត​ ៣ គ្រឿង ​ដែល​នាង​​មាន​រាល់​ថ្ងៃ​មិន​ច្រើន​ទេ​សម្រាប់​នាង ព្រោះ​ក្នុង​ក្រុម​គ្រួសារ​មាន​សមាជិក​ច្រើន​ដែល​ត្រូវ​ប្រើប្រាស់៕

 

 

 

អានអត្ថបទ៖ ចុម!.. ២០១៥ ខាត់ សុឃីម មាន​ក្រុម​រាំ​ផ្ទាល់​ខ្លួន អានអត្ថបទ៖ ទី​បំផុត…ប៊ុត សីហា ជិត​ចេញ​លទ្ធផល​សម្រាប់​អ្នក​គាំទ្រហើយ…!!!

 

អត្ថបទ៖ ខុត សីហា