បែក​ធ្លាយ​នៅ​ថៃ​មាន​លក់​ម្ហូប​លើ​នារី​អាក្រាត​កាយ ដូច​ប្រទេស​​ជប៉ុន ​

  • 2015-02-06 21:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​ល្បី អាហារ​ប្រពៃណី​ជនជាតិ​ជប៉ុន​ស៊ូស៊ី ត្រូវ​គេ​ដាក់​លក់​លើ​នារី​អាក្រាត​កាយ​រូប​ស្រស់ នៅ​តូក្យូ និង​តំបន់​ផ្សេង​ៗ​ទៀត​នា​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន។ ពេល​នេះ​នៅ​ប្រទេស​ថៃ ឯ​ខេត្ត​ប៉ាតាយ៉ា ក៏​មាន​ការ​បែក​ធ្លាយ​ថា​បាន​បើក​លក់​អាហារ​នៅ​លើ​រាងកាយ​មនុស្ស​ស្រី​អាក្រាត ដូច​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ​ដែរ។

 

 

បន្ទាប់​ពី​តាម​ដាន និង​កំណត់​មុខ​សញ្ញា​បាន​តាម​​អ៊ីនធឺណិត កាល​ពី​រសៀល​ម្សិលមិញ​ប៉ូលិស​ខេត្ត​ប៉ាតាយ៉ា បាន​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​លក់​ស៊ូស៊ី​លើ​ដង​ខ្លួន​នារី​អាក្រាត​កាយ​ដ៏​ល្បី​ឈ្មោះ​មួយ​កន្លែង។ ប៉ូលិស​បាន​សាកសួរ​បុរស​វ័យ ៣៨​ឆ្នាំ​ម្នាក់ ឈ្មោះ Apichart Wongsuriya ជា​បុគ្គលិក​ភោជនីយដ្ឋាន ព្រម​ទាំង​បង្ហាញ​វីដេអូ និង​ម៉ឺនុយ​​ភស្តុតាង ដែល​បញ្ជាក់​ថា​ភោជនីយដ្ឋាន​មាន​បម្រើ​ម្ហូប​លើ​ដង​ខ្លួន​នារី​គ្មាន​សំលៀក​បំពាក់​កាល​ពី​យប់ ​មុន​ពេល​ឆ្មក់​ចូល​នេះ។ ​​

 

លោក Apichart បាន​ប្រាប់​មន្ត្រី​ប៉ូលិស​ថា ភោជនីយដ្ឋាន​គឺ​កម្មសិទ្ធិ​របស់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ​ថា Jason និង​បើក​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ​មក​ហើយ។ បុគ្គលិក​រូប​នេះ បាន​បន្ត​ទៀត​ថា លោក Jason មិន​ឲ្យ​ខ្លួន​បើក​​ទ្វារ​ភោជនីយដ្ឋាន​ទេ បន្ទាប់​ពី​បែក​ធ្លាយ​រូបថត​ចេញ​ពី​អតិថិជន និង​ចាប់​ផ្ដើម​ល្បី​លើ​អ៊ីនធឺណិត។

 

បើ​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន Spring News ពេល​នេះ មន្ត្រី​ប៉ូលិស​បាន​ឃាត់​ខ្លួន​លោក Apichart ដើម្បី​សាកសួរ​បន្ថែម​កំណត់​មុខ​សញ្ញា ​ឈាន​ទៅ​ចាប់​ខ្លួន​ម្ចាស់​ភោជនីយដ្ឋាន ព្រម​ទាំង​នារី​អាក្រាត​កាយ ដែល​បង្ហាញ​នៅ​លើ​រូបថត​ផ្សព្វផ្សាយ និង​វីដេអូ​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

 

 

 

 

ចុចអាន៖ ស្រឡាញ់​គ្នា​ និង នាំ​គ្នា​ទៅ​ចុះ​សំបុត្រ​ការ បែរ​ឪពុក-ម្ដាយ​ ខាង​ស្រី​ប្ដឹង​ដាក់​គុក មាន​អី​ចឹង​ដែរ !

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Coconuts, Spring News