យ៉ាដាវ ប្រឆាំង​មិត្តភ័ក្ដិ​រឿង​នៅ​សុខ​ៗ​ឲ្យកែ​ដើម​ទ្រូង

  • 2015-02-10 19:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អត់...អត់​ហ៊ាន​វះកាត់​កែ​អី​ទេ​បង...ខ្លាច...ខ្លាច​ឈឺ​ណាស់!" តារា​សម្ដែង និង​ដើរ​ម៉ូដ កញ្ញា អេន យ៉ាដាវ ឆ្លើយ​តប​ជាមួយ​នឹង​ការ​ប្រឹក្សា​ឲ្យ​នាង​ទៅ​វះកាត់​កែ​សម្ផស្ស​ផ្នែក​ខ្លះ​នៃ​រាង​កាយ​របស់​នាង ដើម្បី​មើល​ទៅ​កាន់​តែ​សម​សួន និង​ទាក់​ទាញ។

 

 

ជាមួយ​នឹង​ការ​បដិសេធ​ពី​ខាង​លើ តារា​ស្រី​សាច់​ស​ស្គុះ​​រូប​នេះ នៅ​ប្រាប់​ទៀត​ថា មក​ទល់​នឹង​ពេល​នេះ មួយ​តួ​ខ្លួន​របស់​នាង មិន​ទាន់​មាន​កន្លែង​ណា​មួយ​ត្រូវ​បាន​កែ​កុន​ខុស​ពី​ធម្មជាតិ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​មិត្តភ័ក្ដិ​ឲ្យ​ដំបូន្មាន​ថា​ឲ្យ​វះកាត់​ពង្រីក​ដើម​ទ្រូង​បន្តិច​ទៀត ព្រោះ​ទំហំ​បច្ចុប្បន្ន​មិន​ទាន់​សម​ល្មម។

 

“តែ​និយាយ​ទៅ​អៀន​ណាស់...មិត្តភ័ក្ដិ​គេ​ថា អាដាវ អ្ហែង​ស្អាត​ទាំង​អស់ ប៉ុន្តែ​ទ្រូង​តូច​បន្តិច កែ​តិច​ទៅ ឥឡូវ​គេ​កែ​គគោក។ ខ្ញុំ​ក៏​គិត​អីចឹង​ដែរ តែ​ដូច​ប្រាប់​បង​ឯង ខ្ញុំ​ដូច​ខ្លាច​ៗ​ម៉េច​មិន​ដឹង​ទេ គឺ​ខ្លាច​ឈឺ...មួយ​ទៀត​ខ្លាច​បញ្ហា​ផ្សេង​ៗ​អីចឹង​ណា​បង!"។

 

ទំហំ​ដើម​ទ្រូង​ពិត​របស់​កញ្ញា អេន យ៉ាដាវ នា​ពេល​បច្ចុប្បន្ន គឺ ៣៤ (លេខ​គិត​តាម​អាវ)។ តារា​ស្រី​ដែល​កំពុង​សម្ដែង​ក្នុង​រឿង "ថា​ខូច ខូច​មែន" ប្រាប់​ថា មិត្តភ័ក្ដិ​កញ្ញា ឲ្យ​យោបល់​ថា បើ​បន្ថែម​ទំហំ​ខ្ទង់ ២ លេខ​ទៀត កាន់​តែ​ស្អាត​ហើយ​ទាក់​ទាញ។ យ៉ាង​ណា​កញ្ញា នៅ​តែ​ប្រកាន់​ចិត្ត​ថា​មិន​ហ៊ាន​ព្រោះ​តែ​ខ្លាច​ឈឺ។កញ្ញា ថា កុំ​ថា​ឡើយ​ដល់​វះកាត់ សូម្បី​តែ​ចាក់​ថ្នាំ​ធម្មតា​ៗ​ហ្នឹង​ក៏​ខ្លាច​ដែរ។

 

 

 

កញ្ញា យ៉ាដាវ ជាមួយ​​លោក ហាក់ ធៀមុន្នី និង​លោក ប៉ែន ចំរុង ពេល​សម្ដែង​រឿង "ថា​ខូច​ ខូច​មែន"(រូប​ផ្ដល់​ដោយ៖ យ៉ាដាវ)

 

បន្ទាប់​មិន​ចាប់​អារម្មណ៍​នឹង​គំនិត​កែ​កុន​ខ្លួន​ប្រាណ ពិសេស​បរិវេណ​ដើម​ទ្រូង​នេះ។ យ៉ាដាវ ថ្លែង​ថា កញ្ញា​នឹង​ប្រកាន់​យក​វិធី​ថែ​ទាំ​តាម​បែប​ធម្មជាតិ​ជំនួស​វិញ។ "ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​ធម្មជាតិ​វិញ តាម​ដែល​អ្នក​ផ្សេង​គេ​ធ្លាប់​ធ្វើ ហើយ​ក្រុម​គ្រួសារ ពិសេស​ម៉ាក់​ខ្ញុំ ក៏​អត់​ព្រម​ឲ្យ​កែ​ដែរ​បង គាត់​ថា បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​ទៅ​កូន(សើច)!”។

 

យ៉ាដាវ បញ្ជាក់​ថា កញ្ញា​ខ្លួន​ឯង​ក៏​ធ្លាប់​គិត​ថា នឹង​កែ​ច្រមុះ​ដែរ​កន្លង​មក ប៉ុន្តែ​ទី​បំផុត​នៅ​តែ​មិន​ហ៊ាន ព្រោះ​តែ​ខ្លាច​ឈឺ ខ្លាច​ផល​វិបាក​ផ្សេង​ៗ ដែល​អាច​នឹង​កើត​នា​ពេល​ខាង​មុខ៕

 

អត្ថបទ ៖ ព្រះសង្ឃ​ទស្សន៍ទាយ​ថា ស្រី​ស្អាត​រាង​រាវ អេន យ៉ាដាវ មាន​គ្រោះ​ស្នេហា

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី