សុគន្ធ និសា ក្លាយជាទូតសុច្ឆន្ទៈអង្គការលើកកម្ពស់ការអានសៀវភៅ Sipar
- 2015-02-11 18:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុគន្ធ និសា ក្លាយជាទូតសុច្ឆន្ទៈអង្គការលើកកម្ពស់ការអានសៀវភៅ Sipar
ចន្លោះមិនឃើញ
សុគន្ធ និសា បានក្លាយជាទូតសុច្ឆន្ទៈអង្គការលើកកម្ពស់ការអាននៅកម្ពុជា Sipar កាលពីពេលថ្មីៗ។ ពីពេលនេះតទៅកញ្ញានឹងចូលរួមសកម្មភាពនានាដើម្បីលុបបំបាត់អក្ខរកម្ម រួមនឹងជួយផ្សព្វផ្សាយពីសារប្រយោជន៍ នៃការអានសៀវភៅ។
Sabay មិនអាចទាក់ទង សុគន្ធ និសា ដើម្បីសាកសួរព័ត៌មានជុំវិញបញ្ហានេះបានទេ នៅព្រឹកនេះ។ ក៏ប៉ុន្តែកញ្ញាបានសរសេរលើទំព័រ Facebook ផ្ទាល់ខ្លួនថា នាងពិតជាសប្បាយរីករាយ និង មានកិត្តិយសណាស់នៅពេលបានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការ ស៊ីប៉ា។ កញ្ញារំពឹងយ៉ាងមុតមាំថា នឹងអាចជួយលើកកម្ពស់វិស័យអប់រំតាមរយៈការអានជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេស កម្ពុជា។
សុគន្ធ និសា ក្លាយជាទូតសុច្ឆន្ទៈ អង្គការ Sipar
ដោយឡែកទំព័រ Facebook របស់អង្គការ Sipar ក៏បានសរសេរដែរថា ក្នុងនាមតួអង្គសំខាន់ជួយអភិវឌ្ឍការអាននៅកម្ពុជាជាង 20 ឆ្នាំ កន្លងមក អង្គការស៊ីប៉ា មានកិត្តិយសដែលបានតារាចម្រៀង និង សម្ដែង សុគន្ធ និសា យល់ព្រមធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការ ចាប់ពីថ្ងៃនេះតទៅ។
អង្គការSipar ជឿជាក់ថា ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញា សុគន្ធ និសា នឹងជួយធ្វើការផ្សព្វផ្សាយលើកកម្ពស់ការអាន និង ការបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរនៅកម្ពុជា។
សុគន្ធ និសា ជាតារាចម្រៀងឈានមុខម្នាក់ក្នុង ចំណោមតារាចម្រៀងស្រីនានាក្នុងប្រទេស កម្ពុជា។ កញ្ញា គឺជា អតីតតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស មុននឹងបោះជំហានចូលផលិតកម្ម Town កាលពីឆ្នាំ ២០១២ ក្រោយចែកផ្លូវដើរជាមួយគូស្នេហ៍ លោក សុខ ជំនោរ៕
អានអត្ថបទបន្ត៖ រឿង “ហនុមាន” សម្ពោធហើយ ពិតជាវាយមិនចាញ់ចិនហុង
អានអត្ថបទបន្ត៖ ចង់បំបែកទីផ្សារ សាន់ដេ ត្រៀមលក់ចម្រៀង Original
អានអត្ថបទបន្ត៖ មើល៍ៗ តារាស្រីកូរ៉េមួយណាដែលមានសម្រស់ស្រស់ស្អាត
សុគន្ធ និសា សរសេរលើ wall របស់ខ្លួនក្រោយក្លាយជា ទូតសុច្ឆន្ទៈ អង្គការ Sipar
អត្ថបទ៖ អ៊ីង សុឡា រូបថត៖ Facebookអង្គការ Sipar