អ្នកដឹកនាំថា រឿង "ហនុមាន" វាយមិនចាញ់ចិនហុងកុង
- 2015-02-11 17:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំថា រឿង "ហនុមាន" វាយមិនចាញ់ចិនហុងកុង
ចន្លោះមិនឃើញ
រឿង "ហនុមាន" ដែលទស្សនិកជនមួយចំនួនធ្លាប់ឃើញតាមរយៈ Trailer មានឈុតឆាកវាយប្រហារដូចរឿងចិនហុងកុងនោះ បានបើកសម្ពោធជាផ្លូវការហើយ កាលពីល្ងាចមិញ។ ផ្ទៃរឿងទាំងមូល នៃខ្សែភាពយន្តមួយនេះ ពិតជាមានការវាយប្រហារមិនចាញ់រឿងចិនហុងកុងពិតមែន។ នេះជាការលើកឡើងរបស់ លោក Jimmy Henderson អ្នកដឹកនាំរឿងនេះ កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ម្សិលមិញ។
រឿង “ហនុមាន” បានចំណាយពេលថតជាង ១ ឆ្នាំ មកហើយ ដែលថតដោយក្រុមហ៊ុន Westec Media Ltd ដែលមានលោក Jimmy Henderson ជនជាតិអ៊ីតាលី ជាអ្នកដឹកនាំសម្ដែង ។
https://www.youtube.com/watch?v=Z8DVvxJuEOY
រឿង“ហនុមាន” ជាខ្សែភាពយន្តមួយនិយាយពីការសងសឹក របស់ក្មេងប្រុសម្នាក់ដែលឪពុករបស់គេ ត្រូវបានជនសង្គមងងឹតសម្លាប់។ ក្រោយពីឪពុកស្លាប់ ក្មេងប្រុសនោះត្រូវគ្រូ ល្បុក្កតោម្នាក់យកទៅចិញ្ចឹម ហើយបង្រៀនឲ្យចេះ ក្បាច់គុន។ ក្រោយពីហ្វឹកហាត់ បានរយៈពេល ១២ ឆ្នាំ ក្មេងប្រុសម្នាក់នោះ បានចេញមកតាមសងសឹក ជនដែលសម្លាប់ឪពុករបស់ខ្លួន។ លោក Jimmy Henderson និយាយ។
លោក Jimmy Henderson បាននិយាយទៀតថា លោក អួ តារា ដែលជាកីឡាករល្បុក្កតោនឹងជាតួឯកនៅក្នុងរឿងនេះ បានប្រើប្រាស់សមត្ថភាពសម្ដែងយ៉ាងអស្ចារ្យ។ ក្បាច់គុណល្បុក្កតោរបស់តារារូបនេះ ពិតជាវាយរហ័ស មិនចាញ់ តារាចិនហុងកុង ដូចជា ឈិនឡុង ជាដើម។ ក្រៅពីលោក អូ តារា មានតារាសម្ដែងសំខាន់ៗជាច្រើនទៀតក្នុងនោះមាន ដូចជា កញ្ញា ម៉ារី ណែត, លោក សាវីន ហ្វីលីប, កញ្ញា សេង សូណា, លោក អេ ភូថង ជាដើម។
ខ្សែភាពយន្តមួយនេះនឹងចាប់ផ្ដើមលក់សំបុត្រ បញ្ចាំងនៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥នេះ នៅរោងភាពយន្តទំនើបៗ ៥ រួមគ្នា ក្នុងនោះ មាន Platinum Cineplex , Major Cineplex by Cellcard Legend ផ្សារស៊ីធីម៉ល Legend ផ្សារស្ទឹងមានជ័យ និង Legend ផ្សារ TK ទួលគោក។ ជាមួយគ្នានោះដែរ រឿងមួយនេះ ក៏គ្រោងយកទៅចាក់បញ្ចាំងនៅបរទេសផងដែរ។
តាមការរំពឹងទុករបស់ លោក Jimmy Henderson ខ្សែភាពយន្តមួយនេះ នឹងក្លាយជាខ្សែភាពយន្តខ្មែរ ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០១៥ នេះ។
អានអត្ថបទ៖ តារាល្បីឈ្មោះ ១២ដួងនឹងបង្ហាញឈុតទឹកប៊ិកសុទ្ធថ្ងៃបើកសម្ពោធ Domino’s Pizza អានអត្ថបទ៖ វ៉ាង ស្រីណូ៖ ដើមទ្រូងខ្ញុំឡើងចុះតាមគីឡូ
អត្ថបទ៖ ខុត សីហា