Selena Gomez ប្រកាស​ដំណឹង​ល្អ​ជាមួយ​ដៃ​គូ​ថ្មី

  • 2015-02-11 19:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Selena Gomez បាន​ប្រកាស​ដំណឹង​​មួយ​ដែល​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ គឺ​អំពី​បទ​ចម្រៀង​ថ្មី​របស់​នាង​ជាមួយ DJ Zedd។

 

 

កាល​ពី​ថ្ងៃ​ចន្ទ តារា​ចម្រៀង​វ័យ ២២ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​មួយ​ជាមួយ DJ Zedd ដែល​គេ​សង្ស័យ​ថា​ជា​សង្សារ​ថ្មី​របស់​នាង ដើម្បី​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ជាមួយ​គ្នា គឺ​បទ "I Want You To Know” ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ខាង​មុខ។ ក្នុង​រូបភាព​នោះ Selena បាន​ញញឹម​ឱន​មុខ​ពី​ក្រោយ​ផលិតករ​ចម្រៀង​កូន​កាត់​អាល្លឺម៉ង់ - រុស្ស៊ី ដែល​ងាក​មុខ​ញញឹម​មក​កាមេរ៉ា។​

 

ថ្មី​ៗ​នេះ​ដែរ ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ដៃ​គូ​ថ្មី​ដ៏​ស្អិត​ល្មួត​មួយ​គូ​នេះ នឹង​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី Grammy Awards ប៉ុន្តែ​ទី​បំផុត​អ្នក​ទាំង​ពីរ​មិន​បាន​ចូលរួម​កម្មវិធី​នោះ​ឡើយ ដោយ​សារ​ជាប់រវល់​ថត​បទ​ចម្រៀង​ថ្មី​ជាមួយ​គ្នា នៅ​ថ្ងៃ​នោះ។ នេះ​បើ​យោង​តាម​​របាយការណ៍​គេហទំព័រ Hollywood Life។ បន្ទាប់​ពី​ថត​បទ​ចម្រៀង​នេះ​ចប់ អតីត​សង្សារ​តារា​ចម្រៀង Justin Bieber ​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ហ្សកហ្ស៊ី កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​បន្ត​ថត​ខ្សែ​ភាពយន្ត​ថ្មី " The Revised Fundamentals Of Caregiving” ជាមួយ Craig Roberts និង Paul Rudd។​

 

កាល​ពី​ខែ​មុន DJ Zedd ដែល​មាន​ឈ្មោះ​ពិត Anton Zaslavski ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Atlanta ប្រទេស​ហ្សកហ្ស៊ី ជាមួយ​ Selena ដែរ នៅ​ពេល​ដែល​នាង​ថត​ភាពយន្ត​ថ្មី​នេះ។ ​នៅ​ពេល​នោះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ​គ្នា​​ជា​ច្រើន​ដង ដូច​ជា​ទៅ​ញ៉ាំ​អាហារ និង​លេង Bowling ជាមួយ​គ្នា។ ទោះ​យ៉ាង​ណា Selena មិន​ទាន់​បញ្ជាក់​ផ្ទាល់​មាត់​ថា DJ វ័យ ២៥ឆ្នាំ​រូប​នេះ​ជា​សង្សារ​ថ្មី​របស់​នាង​នោះ​ទេ ៕

 

 
 
 

ចុច​អាន៖Justin និង Selena ថា​បែក​គ្នាៗ ឥលូវ​ដឹកដៃ​គ្នា ឡើង​សណ្ឋាគារ​ដដែល

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail