ស្រលាញ់គ្នាតាំងពីតូច រហូតបានគ្នាជាប្ដីប្រពន្ធ២៣ឆ្នាំក្រោយ
- 2015-02-13 13:30:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាតាំងពីតូច រហូតបានគ្នាជាប្ដីប្រពន្ធ២៣ឆ្នាំក្រោយ
ចន្លោះមិនឃើញ
បុរស នារីមួយគូដែលរស់នៅក្នុងទីក្រុង Jiangyin ខេត្ត Jiangsu បានជួបគ្នាជាលើកដំបូងតាំងពីនៅវ័យកុមារភាព ហើយបានបង្កើតជាចំណងស្នេហ៍ក្នុងចិត្តរៀងខ្លួន រហូតដល់២៣ឆ្នាំក្រោយ ទើបបានជួបគ្នាជាថ្មី។
កូនកំលោះឈ្មោះ Liu Tao មានអាយុ២៧ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថាកាលពីរដូវក្ដៅ ២៣ឆ្នាំមុន ដែលពេលនោះលោកទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ មានមិត្តរួមថ្នាក់របស់ឪពុកខ្លួន បានមកដល់ស្ទូឌីយោថតរូបរបស់គ្រួសារគេ ជាមួយក្មេងស្រីអាយុ៣ឆ្នាំ មានឈ្មោះក្រៅហៅថា Ding Ding ហើយអ្នកទាំងពីរក៏បានថតរូបរួមគ្នា។
ក្រោយមកគ្រួសារ Ding Ding បានប្ដូរលំនៅឋានចេញពីទីក្រុង Jiangyin រហូតដល់ឆ្នាំមុនទើបពួកគេបានជួបគ្នាម្ដងទៀតដោយឥតព្រាងទុក។ បន្ទាប់មកក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ចាស់ទៅវិញ ហើយពួកគេបានរៀបការក្នុងឆ្នាំ២០១៤៕
ចុចអាន៖ស្នេហាខុសវ័យស្ទើរដូចឪពុកកូនព្រោះប្រាក់ កំពុងក្លាយជាប្រធានបទក្ដៅ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist