Amber ក្រុម f(x) ចេញបទទោលដំបូងជាមួយ Taeyeon ក្រុម SNSD
- 2015-02-13 16:19:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Amber ក្រុម f(x) ចេញបទទោលដំបូងជាមួយ Taeyeon ក្រុម SNSD
ចន្លោះមិនឃើញ
សមាជិក Amber របស់ក្រុមចម្រៀងកូរ៉េខាងត្បូង f(x) បានចេញវីដេអូចម្រៀងមួយបទសម្រាប់អាល់ប៊ុមទោលដំបូងរបស់ខ្លួន គឺបទ "Shake That Brass” ដោយមានការចូលរួមពី Taeyeon សមាជិកក្រុម Girls' Generation។
ក្នុងវីដេអូចម្រៀងរូបភាពបែបកំប្លែងៗ Amber បានបង្ហាញសមត្ថភាពច្រៀង រ៉េប រួមជាមួយក្បាច់រាំយ៉ាងរស់រវើក។ ក្រៅពី Taeyeon តារាចម្រៀងជាច្រើនទៀតជាមិត្តភ័ក្ដិរបស់ Amber បានបង្ហាញខ្លួនក្នុងបទចម្រៀងនេះដែរ រួមមាន Hyoyeon ពីក្រុម Girls' Generation, Jackson ពីក្រុម GOT7, Park Joon Hyung ពីក្រុម g.o.d, តារាកំប្លែង Ahn Young Mi, Min និង Jia ពីក្រុម miss A, រួមទាំងតារាចម្រៀង Kpop ជាច្រើនរូបទៀត។
Amber នឹងឡើងសម្ដែងបទ "Shake that Brass” នេះលើកដំបូងក្នុងកម្មវិធី "Music Bank” នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះ ហើយបទនេះក៏នឹងចេញលក់ក្នុងអាល់ប៊ុម "Beautiful” នៅថ្ងៃនេះដែរ។
Amber វ័យ២២ឆ្នាំ មានកំណើតនៅទីក្រុង Los Angeles រដ្ឋ Carlifornia សហរដ្ឋអាមេរិក ដោយឪពុកម្ដាយរបស់នាងគឺជាជនជាតិតៃវ៉ាន់។ នាងត្រូវបានផលិតកម្ម SM Entertainment ជ្រើសរើសចូលតាមរយៈកម្មវិធីប្រឡងនៅទីក្រុង Los Angeles កាលពីឆ្នាំ២០០៨ និងបានចេញបទដំបូងក្នុងក្រុម f(x) នៅចុងឆ្នាំ២០០៩។
ទស្សនាបទចម្រៀងទោលដំបូងរបស់ Amber៖
ចុចអាន៖4minute ចេញវីដេអូបទ “Crazy” រាំគ្រវីញាក់សាច់
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ soompi