Jimmy Kiss៖ Original Song មិនសាបសូន្យ
- 2015-02-14 15:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jimmy Kiss៖ Original Song មិនសាបសូន្យ
ចន្លោះមិនឃើញ
តារាចម្រៀងចូលចិត្តយកធម្មជាតិជាមិត្ត Jimmy Kiss បាននិយាយថា Original Song ដែលលោកបានធ្វើមិនសាបសូន្យទេ មនុស្សភាគច្រើននៅតែផ្ដល់តម្លៃ ទោះមិនល្បីល្បាញដល់កំពូលយ៉ាងណាក៏ដោយ។ “បទរបស់ខ្ញុំភាគច្រើនមានគេគាំទ្រ ហើយយកទៅច្រៀងតាមកម្មវិធីនានា ក្នុងនោះក៏មានជនបរទេសបានយកទៅច្រៀងផងដែរ"។
ម្ចាស់បទ "Baby I'm Sorry” រូបនេះបញ្ជាក់ថា កន្លងមកមានជនជាតិកូរ៉េ និង ជនជាតិអូស្ត្រាលីជាដើម បានយកបទចម្រៀងរបស់លោកទៅច្រៀងតាមផងដែរ ទោះពូកគេមិនអាចនិយាយភាសាខ្មែរច្បាស់យ៉ាងណាក្ដី។ ម្ចាស់បទ Original Song រូបនេះ បាននិយាយទៀតថា អ្នកនិពន្ធខ្មែរក៏អាចមានសមត្ថភាពធ្វើឲ្យចម្រៀងខ្មែរ ទទួលបានការកោតសរសើរពីបរទេស សំខាន់ស្ថិតលើការលះបង់ ក្នុងការចំណាយលើការផលិត។
Jimmy Kiss បានឱ្យដឹងទៀតថា កន្លងមកលោកបានផលិតចម្រៀងជាច្រើនបទ ដែលគ្មានការចម្លងពីបរទេសនោះទេ។ ជាលទ្ធផលមានបទចម្រៀងមួយចំនួនការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ និង ជនបរទេសទៀតផង ដូចជា បទ" Baby I'm Sorry” ជាដើម។ អ្នកចម្រៀងរូបនេះ បានបន្តថា ចម្រៀងភាគច្រើនជាតាក់តែងនិពន្ធដោយបណ្ដែតអារម្មណ៍នៅក្នុងព្រៃភ្នំទៀតផង។
ជាលទ្ធផលបទចម្រៀងទាំងនោះ បានទទួលការគាំទ្រជាច្រើនពីប្រិយមិត្តអ្នកស្ដាប់ ទាំងនៅប្រជុំជន ឬ ជនបទជាដើម និង ចាក់ផ្សាយកម្មវិធីនានា ជាដើម។ លោកចាត់ទុកថា នេះជាមោទកភាពមួយព្រោះអ្វីដែលខិតប្រឹងប្រែងកន្លងមកបានទទួលផ្លែផ្កា យ៉ាងហោចណាស់មានបទបរទេសគេស្គាល់ថាជាបទរបស់ខ្មែរយើង និង មិនបានចម្លងពីបរទេសដែរ។
“ទោះបីជាបទពីរោះ ឬមិនសូវពីរោះក៏ដោយ Original Song នៅតែមានការគាំទ្រអញ្ចឹង ហើយមិនងាយនឹងសាបរលាបឡើយ យើងមានគំរូស្រាប់"។ យ៉ាងណាលោកស្នើឲ្យមានការផលិតចម្រៀងដោយខ្លួនឯងឲ្យកាន់តែច្រើន ដើម្បីកុំឲ្យបរទេសមើលងាយកម្ពុជា និងត្រូវបង្ហាញថា កម្ពុជានៅមានសមត្ថភាពមិនខ្វះទេ៕
http://youtu.be/bjLw_NvYEDc
អានអត្ថបទ៖ ដំណឹងល្អពីអាការៈជំងឺបេះដូង Ng Man Tat ដៃគូ ទិនហ្វី
អានអត្ថបទ៖ ឃើញទេៗ...Original Song ខ្មែរលេចមកបន្តបន្ទាប់ទៀតហើយ...!
អត្ថបទ៖ សំ ជំនាញ