លោក​ Obama ​ថត Selfie ​​សើច​ និង​លាន​អណ្តាត​​​មុខ​កញ្ចក់​ពេញ​មួយ​ទំហឹង​​តែ​ម្តង​

  • 2015-02-15 20:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី Barack Obama តែង​តែ​មាន​ឥរិយាបថ​ក្លៀវក្លា និង​ម៉ឺ​ងម៉ាត់​​​​ពេល​ឡើង​ថ្លែង​សុន្ទរកថា​​ចំពោះ​មុខ​សារធារណ​ជន​ម្តង​ៗ។ ផ្ទុយ​ទៅ​វិញ​​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម លោក Obama បែរ​ជា​បញ្ចេញ​ឥរិយាបថ​កំប្លែង​ៗ ​ដូច​ជា​សើច​មួយ​​ទំហឹង​​​​នៅ​ពេល​ថត​ Selfie លាន​អណ្តាត និង​ញាក់មុខ​នៅ​មុខ​កញ្ចក់​​។

 

 

នៅ​ក្នុង​វីដេអូ​ដែល​ មាន​ចំណង​ជើង​ថា "Things Everybody Does But Doesn’t Talk About" ដែល​មាន​តួអង្គ​លោក Obama ប្រើ​កាយ​វិការ​បែប​កំប្លែង​ៗ ​គឺ​លោក​ចង់​បង្ហាញថា​​​អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ក្នុង​វីដេអូ​ ​​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​រាល់​ថ្ងៃ​។ លើស​ពី​នេះ​ លោក​ចង់​ឱ្យ​​​អ្នក​រាល់​គ្នា​បើក​ចូល​​​វិបសាយ​សុខ​ភាព​មួយ​របស់​អាមេរិក​​ឈ្មោះ Healthcare.gov និង​ចុះ​ឈ្មោះ​នៅ​ទីនោះ​ ដើម្បី​ទទួល​សេវាកម្ម​ថែរក្សា​សុខភាព​​ (ជាក់​ស្តែង​ដូចពាក្យ Healthcare ដែល​លោក​បាន​ទន្ទិញ​នៅ​មុខ​កញ្ចក់) ។

 

 

ឃ្លា​​មួយ​ចំនួន​ទៀត ដែល​លោក Obama បាន​និយាយ​គឺ “Thanks, Obama”, “YOLO, man” ហើយ​នៅ​ពេល​បុរស​ម្នាក់​ដើរ​ចូល​ក្នុង​បន្ទប់ ​លោក​និយាយ​ថា "Can I live?”។ ទស្សនា​វីដេអូ៖

 

 

អាន៖ បុរស​ម្នាក់​នេះ​មុខ​ដូច​អូប៉ាម៉ា រក​ប្រាក់​ចំណូល​បាន​ស្រួល​ៗ

 

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ redmondpie

អត្ថបទពេញនិយម
អត្ថបទថ្មី