ស្រី​ស្អាត​​ស្លៀក​​ឈុត​​ខ្លា​ឃ្មុំ​​ផេនដា ​លុត​ជង្គង់​សុំ​មិត្ត​ប្រុស​រៀបការ

  • 2015-02-16 17:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ស្នេហា​របស់​នារី​អ៊ុយក្រែន​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែល​បាន​លុតជង្គង់​សុំ​មិត្ត​ប្រុស​រៀបការ​ បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដេញ​សង្គម​ហើយ​នៅ​ពេល​នេះ។

 

 
 

នារី​ដែល​​​មាន​អាយុ​២៦​ឆ្នាំ ​ឈ្មោះ Sasha នោះ បាន​គ្រង​សម្លៀកបំពាក់​ខ្លាឃ្មុំ​ផេនដា​ដ៏​គួរឲ្យ​ស្រលាញ់ ​និង​បាន​រាំ​បទ​ពេញ​និយម​មួយ​មាន​ចំណង​ជើង​ថា " Xiao Pingguo" នៅ​កន្លែង​ដើរលេង​មួយ​ទីក្រុង Dujiangyan ប្រទេស​ចិន ពេល​ដែល​មិត្ត​ប្រុស​របស់​នាង​​​ទៅ​ទស្សនា​នៅ​ទីនោះ​កាលពី​ព្រឹក​១៤ កុម្ភៈ ​ចំ​ថ្ងៃ Valentine’s Day ។ នាង​បាន​ដោះ​ក្បាល​ខ្លាឃ្មុំ​ចេញ ហើយ​លុតជង្គង់​ពីមុខ​មិត្ត​ប្រុស​អាយុ​ ២៦​ឆ្នាំ ឈ្មោះ Dabin  អម​ដោយផ្កាមួយបាច់ ខណៈ​​មហាជន​ជាច្រើនធ្វើជា​សាក្សីស្នេហ៍ និងធ្វើឲ្យ​ខាង​ប្រុស​រំភើបចិត្ត រហូត​​សម្រេចចិត្តឆ្លើយ​យល់ព្រម​យ៉ាងលឿន។

 

 
 
 

កញ្ញា Sasha បាន​មក​សិក្សា​នៅ​ទីក្រុង Chengdu ប្រទេស​ចិន​បី​ឆ្នាំ​មក​ហើយ និង​បាន​ទាក់ទង​គ្នា​ជាមួយ​កំលោះ​សង្ហារ Dabin ។ កញ្ញា​បាន​បន្ថែម​ទៀត​ថា​ការ​ដែល​នាង​ស្លៀកពាក់​បែប​នោះ ​ព្រោះ​តែ​មិត្ត​ប្រុស​របស់​ខ្លួន​ចូលចិត្ត​ខ្លាឃ្មុំ​ផេនដា៕

 

ចុចអាន៖ស្រលាញ់​គ្នា​តាំងពី​តូច រហូត​​បាន​​គ្នា​ជា​ប្ដី​ប្រពន្ធ​២៣​ឆ្នាំ​ក្រោយ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist

អត្ថបទពេញនិយម