មើល​វីដេអូ​នេះ ទើប​ដឹង​ថាការ​ជួបជុំ​មាន​តម្លៃ​យ៉ាង​ណា​សម្រាប់​ឪពុក​ម្តាយ

  • 2015-02-18 19:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​ឪពុក​ខំ​ចិញ្ចឹម​កូន​តាំង​ពី​តូច​ក្រូច​ឆ្មារ ស្រលាញ់​ថ្នាក់​ថ្នម​បីបម​ក្បែរ​ខ្លួន​រហូត មិន​អាច​បាត់​សូម្បី​មួយ​នាទី ប៉ុន្តែ​ពេល​កូន​ធំ​ដឹង​ក្ដី​ក៏​ត្រូវ​ចាក​ចេញ​ទៅ​ឆ្ងាយ ដើម្បី​សិក្សា​ឬ​ស្វែង​រក​ការងារ​ធ្វើ។ សាក​គិត​មើល៍ ធ្លាប់​នៅ​ជិត​រាល់​ពេល ធ្វើ​ម្ហូប​ឲ្យ​កូន​ទទួល​ទាន​រាល់​ថ្ងៃ ពេល​បាត់​ទៅ​ឆ្ងាយ​ម្ដាយ​ឪពុក​ឯ​ណា​មិន​នឹក​រលឹក​កូន​នោះ។ សង្ឃឹម​ពេល​មាន​ការ​ឈប់​សម្រាក ឬ​បុណ្យ​ទាន​ម្ដង​ៗ​អាច​ឃើញ​មុខ​កូន​ជា​ទី​ស្រលាញ់ នេះ​ហើយ​ជា​ពេល​វេលា​មាន​ន័យ​បំផុត​សម្រាប់​ជីវិត​អ្នក​មាន​គុណ​គ្រប់​រូប។

 

 

វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​ម្ដាយ​មេម៉ាយ ខំ​ចិញ្ចឹម​កូន​ម្នាក់​ឯង​តាំង​ពី​តូច ទោះ​ខ្លួន​នឿយហត់​មិន​គិត​ឡើយ ឲ្យ​តែ​សប្បាយ​ចិត្ត​មាន​កូន​នៅ​ក្បែរ។ យ៉ាង​ណា​មិញ ពេល​កូន​ធំ​ពេញ​រូប​ពេញ​រាង ក៏​ចាប់​ផ្ដើម​ចង់​នៅ​ឃ្លាត​ពី​ម្ដាយ សូម្បី​អាហារ​ក៏​មិន​ចង់​នៅទទួល​ទាន​​ជុំ​គ្រួសារ​ ដែល​មាន​តែ​ពីរ​នាក់​ម្ដាយ​កូន។

 

ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឈាន​ចូល​ដល់ ម្ដាយ​ខំ​រៀបចំ​អាហារ​ជា​ច្រើន សង្ឃឹម​ថា​បាន​ញ៉ាំជុំ​គ្នា​ជាមួយ​កូន​ដោយ​មាន​ក្ដី​សុខ​ ប៉ុន្តែ​ហៅ​ទូរសព្ទ​ទៅ​សួរ​កូន បែរ​ជា​ឆ្លើយ​ថា​កំពុង​រវល់​ការងារ ធ្វើ​ឲ្យ​ម្ដាយ​ខក​ចិត្ត​យ៉ាង​ខ្លាំង។ យ៉ាង​ណា​ក្ដី ក្រោយ​គិត​ឡើង​វិញ​ពី​រឿង​អតីត ធ្លាប់​ទទួល​ទាន​អាហារ​ជុំ​គ្នា​ជាមួយ​ម្ដាយ នឹក​ឃើញ​ពី​ក្ដី​ស្រលាញ់​របស់​ម្ដាយ កូន​ប្រុស​ក៏​បាន​ប្ដូរ​ចិត្ត​ទៅ​ផ្ទះ ធ្វើ​ឲ្យ​ម្ដាយ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង...។

 

ចង់​ដឹង​កម្សត់​យ៉ាង​ណា សូម​ទស្សនា​វីដេអូ៖

 

http://youtu.be/dePmC_mE-b4

 

វីដេអូ​នេះ មិន​មែន​ចង់​បង្ហាញ​អ្នក​ថា គួរ​ទៅ​ជួប​ជុំ​ឪពុក​ម្ដាយ​ពេល​ចូល​ឆ្នាំ​ចិន​នោះ​ទេ ប៉ុន្តែ​ចង់​បង្ហាញ​ថា​ក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ និង​ការ​ជួប​ជុំ​ទទួល​ទាន​អាហារ​ជុំ​គ្នា ពិត​ជា​មាន​ន័យ​បំផុត។ ពេល​សម្រាក​ពី​ការងារ ក្នុង​រដូវ​បុណ្យ​​ភ្ជុំបិណ្ឌ ឬ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ គួរ​ឆ្លៀត​ពេល​ទៅ​លេង​អ្នក​មាន​គុណ ជួប​ជុំ​គ្រួសារ​ឲ្យ​បាន​សប្បាយ​ចិត្ត៕

 

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

 

ដោយ៖ គង់ វិសាល

អត្ថបទថ្មី