Xiaomi Mi4 ធ្វើ​តេស្ត​ឱ្យ​ក្តាម​សមុទ្រ​កៀប​យ៉ាង​ដំណំ​

  • 2015-02-18 22:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi បាន​បញ្ចេញ​វីដេអូ​ធ្វើ​តេស្ត Smartphone Mi 4 ដោយ​ឱ្យ​​ក្តាម​កៀប​អេក្រង់​ពេញ​មួយ​ទំហឹង​តែ​ម្តង។

 

 

បើ​តាម​​ការ​ធ្វើ​តេស្ត​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​បាន​បង្ហាញ​ថា ទោះ​បី​ក្តាម​​សមុទ្រ​កៀប​​កញ្ចក់​អេក្រង់ Mi 4 ខ្លាំង​ប៉ុណ្ណា ក៏​វា​មិន​ឆ្កូត​ដែរ។ ស៊ុម​របស់ Mi 4 ផលិត​ពី​ដែក​ថែប​ដ៏​រឹង​មាំ រី​ឯ​កញ្ចក់​ការពារ​របស់​វា​ ប្រភេទ Corning Gorilla Glass 3។ ក្រោយ​ពី​ឲ្យ​ក្ដាម​កៀប​ហើយ​ គេ​គ្រោង​នឹង​ឲ្យ​​​បង្កង​សមុទ្រ​កៀប​ទៀត​ថា​តើ​វា​ឆ្កូត​ ឬ​មិន​ឆ្កូត​ ខណៈ​ដង្កៀប​បង្កង​សមុទ្រ​​អាច​បំបែក​សូម្បី​តែ​កែវ​ស្រា។ ​

 

ទោះ​ជា​យ៉ាង​ណា​នៅ​ពេល​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​មាន​មនុស្ស​ជា​ច្រើន  ​​និយាយ​​ឌឺដង​ថា​ ក្រុមហ៊ុន Xiaomi គួរ​តែ​ធ្វើ​តេស្ត​​ផ្សេង​ (ដូចជា​ទម្លាក់​លើ​ថ្ម​ជាដើម) ដើម្បី​ឱ្យ​ដឹង​ពី​ភាព​រឹងមាំ​របស់​ Mi 4  ​មិន​មែន​គ្រាន់​តែ​ឱ្យ​ក្តាម​កៀប​អញ្ចឹង​នោះ​ទេ។ វីដេអូ៖

 

 

Specs របស់ Mi 4៖ 

-អេក្រង់៖ ៥អ៊ីញ និង Resolution 1080 x 1920 pixels

-កាមេរ៉ា​៖ ក្រោយ 13MP និង​មុខ 8MP

-Memory៖ 16/64GB និង​ RAM 3GB

-ថាមពល​ថ្ម៖ 3080mAh

-តម្លៃ៖ ៣២០ដុល្លារ៕

 

 

 

 

អាន៖ លោក​ Obama ​ថត Selfie ​​សើច​ និង​លាន​អណ្តាត​​​មុខ​កញ្ចក់​ពេញ​មួយ​ទំហឹង​​តែ​ម្តង

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ phonearena

អត្ថបទពេញនិយម