តួ​ជំទាវ ហេង ស្រីពេជ្រ ទីផ្សារ​សិល្បៈកើន​​ឡើង​ដើម​ ២០១៥

  • 2015-02-21 17:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ហេង ស្រីពេជ្រ កំពុង​កាក់កប​ខ្លាំង​ក្នុង​អាជីព​សម្ដែង ដោយ​យ៉ាង​ហោច​ណាស់​មាន​ផលិតកម្ម​ចម្រៀង​ចំនួន ​៦​ ហើយ ដែល​បាន​ទាក់ទង​ឱ្យ​ទៅ​ចូលរួម​សម្ដែង​ក្នុង​ MV សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​របស់​ពួក​គេ​នៅ​ក្នុង​ខែ​នេះ។

 

 

តារា​សម្ដែង​ត្រូវ​ប៉ាន់​ជា​តួ​ជំទាវ និង​ តួ​ម្ដាយ​ បាន​រៀបរាប់​ថា ផលិតកម្ម​ដែល​បាន​ហៅ​ឱ្យ​ទៅ​ចូលរួម​ថត MV រួម​មាន​ ដូច​ជា ផលិតកម្ម​សាន់ដេ, ថោន, ហង្ស​មាស, Diamond, HD និង ​ផលិតកម្ម​ស្ទឹង​សែន ជា​ដើម។ ស្រីពេជ្រ បាន​បញ្ជាក់​ថា គិត​ពី​ស្អែក​តទៅ​ត្រូវ​ចាប់​ចេញ​ពី​ផ្ទះ ដើម្បី​ថត​ឲ្យ​ផលិតកម្ម​នីមួយៗ​តាម​ការ​កំណត់។

 

ក្រៅ​ពី​ការ​ងារ​​ថត​ MV ​ចម្រៀង​ហើយ​នោះ ស្រីពេជ្រ ​បាន​​បន្ត​ថា កំពុង​ថត​កុន​រឿង "កំលោះ​ក្ដាម​ប្រៃ ក្រមុំ​ស្ពៃ​ជ្រក់" របស់​ស្ថានីយ​ទូរទស្សន៍ ETV និង ​រឿង "កំពូល​អ្នក​លេង" របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៩ ​ក្នុង​នាម​ជា​តួ​ម្ដាយ​ដូច​គ្នា។ ដោយ​ឡែក​កុន​ថ្មី​របស់​CTN ក៏​នឹង​ចាប់​ផ្ដើម​ថត នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ​ផង​ដែរ។

 

តារាស្រី​សម្បុរស​រូប​នេះ បាន​បន្ថែម​ទៀត​ថា ទីផ្សារ​សិល្បៈ​ហាក់​កាន់​តែ​មាន​ការ​មមាញឹក​នៅ​ដើម​ឆ្នាំ ​២០១៥​ នេះ។ តារា​ស្រី​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​អះអាង​ថា ការងារ​សម្ដែង​មាន​ជាប់​គ្នា​រហូត​មិន​ដែល​ខាន ស្រប​ពេល​​ដែល​ការ​ថត​ពាណិជ្ជកម្ម​នានា មាន​ជា​ហូរហែ​ផង​ដែរ៕

 

សកម្មភាពថតរឿងរបស់ ហេង ស្រីពេជ្រ

 

អាន​អត្ថបទ៖ ខាត់ សុឃីម និយាយ​អ្វី​ខ្លះ​ពី​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ក្នុង​ MV​​ ក្រៅ​ប្រទេស?

អាន​អត្ថបទ៖ ឆន សុវណ្ណរាជ ​ថា​ការ​សេង​ហាង​កាត់​​ដេរ មិន​ពាក់​ព័ន្ធ​ជន​ឆបោក​ទេ

 

 

អត្ថបទ៖ សំ ជំនាញ