នៅខ្មែរក៏មានអ្នកចូលរួមមើលកម្មវិធីប្រគល់ពាន Oscars Awards 2015 មិនចាញ់បរទេសឡើយ
- 2015-02-23 19:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅខ្មែរក៏មានអ្នកចូលរួមមើលកម្មវិធីប្រគល់ពាន Oscars Awards 2015 មិនចាញ់បរទេសឡើយ
ចន្លោះមិនឃើញ
មិនចាញ់បរទេសទេសម្រាប់កម្មវិធីប្រគល់ពានលំដាប់ថ្នាក់ពិភពលោក Oscars Awards 2015 គឺ នៅក្នុងប្រទេសកម្ពុជា ក៏មានអ្នកចូលរួមមើលកម្មវិធីប្រគល់ពានមួយនេះមិនចាញ់បរទេសឡើយ។ ប្រារព្ធឡើងនៅក្នុងសណ្ឋាគារ Le Grand Palais Boutique ព្រឹកមិញភ្ញៀវជាតិ និង អន្តរជាតិ ជាច្រើន បានចូលរួមទស្សនាផ្ទាល់កម្មវិធីប្រគល់ពានដ៏ធំនេះ ក្នុងនោះក៏មានវត្តមានតារាខ្មែរចូលរួមផងដែរ ដូចជា តារាសម្ដែង ទេព រិនដារ៉ូ សាវីន ហ្វីលីប ឌីជេ អាលីយ៉ា ជាដើម។ អ្វីដែលពិសេសកម្មវិធីប្រគល់ពានខាងលើមានវត្តមានដ៏សំខាន់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា William (Bill) E. Todd ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា William (Bill) E. Todd (រូបកណ្ដាល) ថតជាមួយតារាខ្មែរព្រឹកមិញ
តំណាង Cambodia Oscar Selection Committee (COSC) ជាអ្នករៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ Oscars Awards 2015 បានឱ្យដឹងថា កម្មវិធីរៀបចំឡើងដើម្បីឱ្យអ្នករស់នៅ កម្ពុជា អ្នកទេសចរណ៍បរទេសនានា បានទស្សនាខ្សែភាពយន្តល្បីៗ និង តារានានាបានឈ្នះពានក្នុងកម្មវិធី Oscar Award។ អ្នករៀបចំខាងលើបន្តថា នេះជាលើកទី ៦ ហើយ ដែល COSC រៀបចំកម្មវិធីផ្សាយផ្ទាល់ពានរង្វាន់លំដាប់ពិភពឡើង។ ក្រៅតែពីចង់ឱ្យប្រជាជនខ្មែរបានទស្សនាកម្មវិធីប្រគល់រង្វាន់ធំបែបនេះ តំណាង COSC រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យជួយលើកកម្ពស់វិស័យភាពយន្តខ្មែរ ក៏ដូចជាផលិតករខ្មែរផងដែរ។ ជួយផលិតករ និងខ្សែភាពយន្តខ្មែរ នៅត្រង់ថា COSC ជាអ្នកពាំនាំខ្សែភាពយន្តខ្មែរ និយាយជាភាសាបរទេសទៅប្រកួតប្រជែងក្នុងកម្មវិធី Oscar Award នានា។ Oscars ឬ Academy Awards 2015 គឺជាកម្មវិធីប្រគល់ពានធំបំផុតក្នុងពិភពលោក បានរៀបចំនៅមហោស្រព Dolby សង្កាត់ Hollywood ទីក្រុង Los Angeles រដ្ឋ California នៅល្ងាចថ្ងៃទី ២២ ខែកុម្ភៈ (ព្រឹកថ្ងៃទី២៣ នៅកម្ពុជា)។ តារាសម្ដែង តារាចម្រៀង និងផលិតករភាពយន្តល្បីៗជាច្រើនរូបបានបង្ហាញខ្លួនក្នុងកម្មវិធីនេះ៕
អានអត្ថបទបន្ត៖ តារាម៉ូដែលសិចស៊ីប៉ុណ្ណា ទើបគេហាមមិនឱ្យចូលកម្មវិធី SAS ឆ្នាំនេះ?
អានអត្ថបទបន្ត៖ វត្តមានតារាល្បីលេចធ្លោ លើកម្រាលព្រំ Oscars Awards 2015
អានអត្ថបទបន្ត៖ មើលវីដេអូនេះហើយ ធានាថាសើចបិទមាត់មិនជិតហ្មង់
អត្ថបទ៖ អ៊ីង សុឡា