ឈុន វរៈកុសល្យ ត្រៀមប្រជែងយកពានតារាម៉ូដែលនៅថៃ
- 2015-02-24 12:10:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុន វរៈកុសល្យ ត្រៀមប្រជែងយកពានតារាម៉ូដែលនៅថៃ
ចន្លោះមិនឃើញ
តួឯកក្នុងរឿង "វិញ្ញាណស្នេហ៍ អាថ៌កំបាំង" របស់ស្ថានីយទូរទស្សន៍ បាយ័ន ត្រៀមទៅប្រជែងយកពានតារាម៉ូដែលក្នុងកម្មវិធី Mister Global Contest 2015 នៅប្រទេសថៃ នាថ្ងៃ ២៦ ខែកុម្ភៈនេះ។
តារាសម្ដែង និង តារាម៉ូដែល ឈុត វរៈកុសល្យ និយាយដូច្នេះថា៖ "ជាប់ឬធ្លាក់ជារឿងជៀសមិនរួច ប៉ុន្តែខ្ញុំបានតាំងចិត្តរួចហើយ ថានឹងធ្វើឱ្យបានល្អ សម្រាប់ការប្រជែងពានដ៏សំខាន់នេះ"។
តារាសម្ដែង និងជាតារាម៉ូដែល ឈុន វរៈកុសល្យ
តារាខ្ពស់សង្ហារូបនេះបានបន្ត ហេតុផលនាំឱ្យលោកមានឱកាសទៅប្រជែងពានដ៏សំខាន់ខាងលើបាន គឺកើតឡើងតាមរយៈ Hamsa Cambodia ដែលជាភ្នាក់ងារមួយនាំតារាខ្មែរទៅប្រកួតប្រជែងពាននានានៅលើពិភពលោក។
កម្មវិធី Mister Global Contest 2015 ត្រៀមនឹងរៀបចំនៅថ្ងៃ ២៦ ខែកុម្ភៈ ខាងមុខ ត្រូវបានតារាម៉ូដែលខាងលើអះអាងថា នឹងមានតារាមកពី ៣០ ប្រទេសផ្សេងគ្នាចូលរួម ដើម្បីប្រជែងយកពាន។ កម្មវិធីខាងលើនឹងរៀបចំសកម្មភាពសង្គមមួយចំនួន រួមទាំងសមត្ថភាពសម្ដែងលើឆាករបស់បេក្ខភាពនិយាយ ដើម្បីវាយតម្លៃឈានទៅរកអ្នកឈ្នះពាន។
ឈុត វរៈកុសល្យ ជឿជាក់លើសមត្ថភាពខ្លួនឯងថា នឹងអាចទទួលបានផ្លែផ្កាខ្ពស់ ពីការប្រកួតប្រជែងពានលំដាប់ថ្នាក់ពិភពលោកមួយនេះ។ មួយវិញទៀតតារាសម្ដែងទើបប្រកាសផ្អាកការថតខ្សែភាពយន្តមួយរយៈ លើកឡើងថា នឹងមិនធ្វើឱ្យប្រជាជនខ្មែរអស់សង្ឃឹមឡើយ។
សម្រាប់ការបោះជំហានទៅកាន់ឆាកអន្តរជាតិលើកទី ២ ឈុន វរៈកុសល្យ និយាយថា៖ "លទ្ធផលជារឿងមួយ តែខ្ញុំនឹងធ្វើតារាដែលចូលរួមដូចគ្នានាថ្ងៃនោះ ថាខ្មែរគឺមានសមត្ថភាពមិញចាញ់ប្រទេសណាមួយឡើយ"៕
អានអត្ថបទបន្ត៖ តារាចម្រៀង វណ្ណា ស័ក្ត៖ ២ ឆ្នាំហើយ ឃើញខ្មោចបងនៅនឹង
អានអត្ថបទបន្ត៖ យុវជនឆ្នើមជាង ១០០០ នាក់ ចូលរួមដណ្ដើមពាន ពីក្រសួង
អានអត្ថបទបន្ត៖ នៅខ្មែរក៏មានអ្នកចូលរួមមើលកម្មវិធីប្រគល់ពាន Oscars
អត្ថបទ៖ អ៊ីង សុឡា