តារាចម្រៀង វណ្ណា ស័ក្ត៖ ២ ឆ្នាំហើយ ឃើញខ្មោចបងនៅនឹងភ្នែករហូត
- 2015-02-23 18:34:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង វណ្ណា ស័ក្ត៖ ២ ឆ្នាំហើយ ឃើញខ្មោចបងនៅនឹងភ្នែករហូត
ចន្លោះមិនឃើញ
តារាចម្រៀង វណ្ណា ស័ក្ដ បានប្រាប់ថា តែងស្រមៃឃើញសពបងប្រុសគ្រប់ពេលវេលា ទោះបីជារយៈពេល ២ ឆ្នាំកន្លងទៅ នៃការស្លាប់របស់គាត់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តរបស់ ខេមរៈ សិរីមន្ត ជាមួយរថយន្តក្រុមហ៊ុន SK កាលពីដើម ខែ មីនា ២០១៣ យ៉ាងណាក្ដី។
“ពូកយើងទៅរាំជាមួយគ្នា ឬ ជួនកាលទៅដើរលេងតែពីរនាក់បងប្អូនក៏មាន។ ថាទៅមើល! ខ្ញុំពិតជាមិនអាចបំភ្លេចបានទេ"។ វណ្ណា ស័ក្ដ និយាយ។
តារាចម្រៀងរូបនេះ បានរៀបរាប់ថា មានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ ដែលបានសាងជាមួយគ្នា ជាពិសេសជីវិតតស៊ូ ក្នុងវិស័យសិល្បៈ ដើម្បីរកកម្រៃចិញ្ចឹមជីវិត និង សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ។ ម្យ៉ាងទៀតម្ចាស់បទ "ពេលស្រវឹងទើបដឹងថានឹកអូនជាងគេ" បានបញ្ជាក់ទៀតថា ការស្លាប់របស់បងប្រុសលើកំណាត់ផ្លូវជាតិលេខ ៤ អំឡុង ២ ឆ្នាំ មុន ជារឿងមិននឹកស្មានដល់ទាល់តែសោះ ធ្វើឱ្យសមាជិកគ្រួសារគ្រប់គ្នា មិនអាចទទួលយកបាន។
ជាមួយគ្នានោះ តារាចម្រៀងប្រចាំផលិតកម្ម M ខាងលើរំឭកថា កាលនៅមានជីវិតសព លោក អ៊ាច វណ្ណៈ គឺជាបងប្រុសម្នាក់ល្អបំផុត និង ជាកូនម្នាក់ ដែលធ្លាប់បានលះបង់ជាច្រើនសម្រាប់គ្រួសារ ហើយទង្វើទាំងអស់នោះ ហាក់នៅថ្មីៗនៅឡើយទេ ឬជួនកាលមិនគិតថា បងប្រុសស្លាប់ នោះទ។
វណ្ណា ស័ក្ត បន្ថែមថា៖ ខ្ញុំមានបងប្រុសម្នាក់គត់ តែគាត់ទៅចោលខ្ញុំបាត់ទៀត។ បើសិនជាអាច សុំធ្វើជាប្អូនប្រុសគាត់គ្រប់ជាតិ ហើយចង់ប្រាប់ថា ពេលនេះមានអារម្មណ៍ថា នឹកគាត់ខ្លាំងណាស់"។ ទោះបីជាយ៉ាងណា តារាចម្រៀងខាងលើបានបញ្ជាក់ថា ក្រុមគ្រួសារកំពុងរៀបចំធ្វើពិធីបុណ្យគម្រប់ខួប ២ ឆ្នាំ ដើម្បីឧទ្ទិសកុសលជួនវិញ្ញាណក្ខន្ធសព លោក អ៊ាច វណ្ណៈ ដោយមានការអញ្ជើញចូលរួមពីអ្នករួមអាជីព និង ញាតិមិត្តជិតឆ្ងាយ៕
អានអត្ថបទ៖ ទម្លាយអត្តសញ្ញាណ...!ស្រីស្អាតរបស់ខ្មែរយើង ក្នុងភាពយន្តខ្នាតធំរបស់ថៃ
អានអត្ថបទ៖ វិលចូលសិល្បៈវិញ វ៉ាង ស្រីណូ បើកជំនួញតាមអនឡាញ
អានអត្ថបទ៖ មើលវីដេអូនេះហើយ ធានាថាសើចបិទមាត់មិនជិតហ្មង់
អត្ថបទ៖ សំ ជំនាញ