វិល​ចូល​សិល្បៈ​វិញ វ៉ាង ស្រីណូ បើក​ជំនួញ​តាម​អនឡាញ

  • 2015-02-21 17:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​វិល​ចូល​សិល្បៈ​វិញ តារា​ស្រី​ ដែល​នៅ​តែ​រក្សា​តំណែង​សិច​ស៊ី​ជិត ​១០ ឆ្នាំ​ មក​ហើយ ​បាន​ប្រាប់​ថា កំពុងតែ​​បើក​ជំនួញ ​តាម​អនឡាញ ដោយ​ដំណើរ​ការ​បាន​យ៉ាង​ល្អ។

 

 

 

 

ជំនួញ​នោះ វ៉ាង ស្រីណូ និយាយ​ថា មាន​លក់​​​ផលិតផល Cosmetic ដូច​ជា​ឡេ​លាប​ស្បែក លាប​ដើម​ទ្រូង ថ្នាំ​សម្រក​រាង  និង កាបូប ស្បែក​ជើង ម៉ាក​ល្បីៗ ជា​ច្រើន​ទៀត។ ផលិត​ផល​ទាំង​នោះ ​​នាង កុម្ម៉ង់​ពី​ក្រៅ​ប្រទេស​ទាំង​អស់ ដោយ​​មាន​បង​ប្អូន ជា​អ្នក​ជួយ​​មើល​ការ​ខុស​ត្រូវ។

 

មូលហេតុ​ដែល​នាំ​ឲ្យ ស្រីណូ បើក​ជំនួញ​តាម​អនឡាញ ហើយ​នាំ​សុទ្ធតែ​ផលិតផល​ល្បី​​មក​លក់​បែប​នេះ នាង​លើកឡើង​​ថា ដោយសារតែ​បច្ចុប្បន្ន​ជំនួញ​បែប​នេះ ​កំពុងតែ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​មនុស្ស​មាន​ជីវភាព​មធ្យម​​ចូល​ចិត្ត​ប្រើប្រាស់​របស់ ​ស៊ីវិល័យ​ច្រើន។

 

តារា​ស្រី​ដែល​ធ្លាប់​​ធ្លាយ​ដំណឹង​កើត​មហារីក​សុដន់​​ ​និយាយ​ថា រាល់​ថ្ងៃ​​ជំនួញ​របស់​នាង​ដំណើរ​ការ​​​ល្អ​គួរសម​ ដោយ​មាន​អតិថិជន​កុម្ម៉ង់​ជា​បន្តបន្ទាប់។ ស្រីណូ មិន​បាន​ប្រាប់​ពី ដើម​ទុន​​នៃ​ការ​បើក​ជំនួញ​នេះ​ឡើយ ដោយ​នាង​សូម​រក្សា​សិទ្ធិសូម​មិន​និយាយ។

 

វ៉ាង ស្រីណូ  បាន​បោះ​បង់​ចោល​សិល្បៈ​ជាង ៣ ​ឆ្នាំ​ មក​ហើយ តារា​ស្រី​ម្នាក់​នេះ ​ទើប​តែ​ត្រឡប់​មក​រក​ឆ្នាំង​ចាស់​ជា​ទី ​ដែល​​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​នាង​វិញ​កាល​ពី ​​៤ ទៅ ៥ ខែ​មុន​នេះ។ នៅ​មិន​ទាន់​ឃើញ​មាន សកម្មភាព​ធំដុំ នៅ​​ឡើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ក្រៅ​ពី​ឡើង​ច្រៀង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ក៏​ដូច​ជា​ថត ​MV ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

 

 

 

 

ចំពោះ​​សំនួរ​ថា តើ​ការ​រកស៊ី​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​នាង​ឬ​យ៉ាងណា​នោះ ? ស្រីណូ បាន​និយាយ​ថា មិន​ខ្លាច​ប៉ះពាល់​នោះ​ទេ ព្រោះ​មាន​បង​ប្អូន​​ជួយ​មើល​ខុស​ត្រូវ ។ ចំពោះ​ការ​ថត​វិញ​នោះ នាង​បាន​ដាក់​កំហិត​ហើយ គឺ​ថត​តែ​កន្លែង​ម្លប់ ទៅ​ខេត្ត​ឆ្ងាយ​មិន​ទៅ​ទេ ថត​ច្រើន​ម៉ោង​ពេក​ក៏​មិន​ទទួល​ដែរ អាច​ស្ដារ​កេរ្តិ៍ឈ្មោះ​ដូច​ដើម​ឬ​យ៉ាង​ណា​នោះ នាង​មិន​ខ្វល់​ឡើយ៕

 

អត្ថបទ៖ តួ​ជំទាវ ហេង ស្រីពេជ្រ ទីផ្សារ​សិល្បៈកើន​​ឡើង​ដើម​ ២០១៥

អាន​អត្ថបទ៖ ខាត់ សុឃីម និយាយ​អ្វី​ខ្លះ​ពី​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ក្នុង​ MV​​ ក្រៅ​ប្រទេស?

អាន​អត្ថបទ៖ ឆន សុវណ្ណរាជ ​ថា​ការ​សេង​ហាង​កាត់​​ដេរ មិន​ពាក់​ព័ន្ធ​ជន​ឆបោក​ទេ

 

  អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម