កម្ពុជា កំពុងធ្វើមួកស្លឹកត្នោតនិងអង្រុតយក្សត្រៀម អង្គរសង្ក្រាន្ត២០១៥
- 2015-02-23 22:39:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា កំពុងធ្វើមួកស្លឹកត្នោតនិងអង្រុតយក្សត្រៀម អង្គរសង្ក្រាន្ត២០១៥
ចន្លោះមិនឃើញ
អង្រុតដ៏ធំកម្ពស់៥ម៉ែត្រឯណោះ និងមួកស្លឹកត្នោតខ្មែរ ខ្នាតយក្សមិនធ្លាប់មាន ត្រូវបានគេធ្វើឡើងត្រៀមដាក់តាំងមហាព្រឹត្តិការណ៍ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «អង្គរសង្ក្រាន្ត២០១៥» នៅតំបន់អង្គរខេត្តសៀម រាបថ្ងៃទី១៤ដល់១៦មេសាខាងមុខ។
អង្រុត មួកស្លឹកត្នោត រួមនឹង នំអន្សមយក្ស ដែលចំណាយការធ្វើឡើងរាប់ម៉ឺនដុល្លារ រួមនឹងរបស់តុបតែងជាច្រើនទៀត សុទ្ធតែត្រូវបានត្រៀមតាំងបង្ហាញក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាននៅខែមេសា ដែលជាព្រឹត្តិការណ៍ដ៏រីករាយនិងទាក់ទាញប្រចាំឆ្នាំរបស់ខ្មែរ។
អង្រុតយក្ស
មន្ត្រី សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាស្ថាប័នរៀបចំ អង្គរសង្ក្រាន្ត ឲ្យដឹងថា មួកស្លឹកត្នោតយក្ស និងអង្រុតយក្សជាដើម គឺជាគម្រោងដើម្បីលម្អ អង្គរសង្ក្រាន្ត ហើយរាល់ព័ត៌មានទាំងអស់នៃការត្រៀមសម្រាប់ព្រឹត្តិការណ៍នេះមានពិសេសយ៉ាងម៉េចខ្លះនោះ ស្ថាប័ននេះនឹងបញ្ចេញក្នុងសន្និសីទកាសែតឆាប់ៗខាងមុខ៕
កន្ត្រងប្រហុកយក្ស