​ភ្នំភ្លើង​ស្អាត​ដាច់​គេ​ទាំង​៧​នៅ​លើ​ពិភពលោក

  • 2014-09-15 21:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទុះ​ភ្លើង​ភ្លើង​ជា​បាតុភូត​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ខ្លាច​ ប៉ុន្តែ​វា​ក៏​បាន​បន្សល់​ទុក​នូវ​ភាព​ស្រស់​ស្អាត​ផង​ដែរ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN បាន​បញ្ជាក់​ថា​ភ្នំភ្លើង​ដែល​ស្អាត​ជាង​គេ​ទាំង៧​​ក្នុង​លោក មាន​ដូច​ខាង​ក្រោម៖

 

១. ភ្នំភ្លើង Kilauea រដ្ឋ​ហាវ៉ៃ​សហរដ្ឋអាមេរិក

ភ្នំភ្លើង Kilauea ​មាន​កម្ពស់ ១២៨០ម៉ែត្រ។ កំអែ​របស់​ភ្នំភ្លើង​នេះ​បាន​ឆ្លុះ​​ចេញ​ជា​ពណ៌​ស្រស់​ស្អាត និង​​បង្កើត​ជា​ពន្លឺ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ ភ្នំ​ភ្លើង​នេះ​​បាន​ផ្ទុះ​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​១៩៨៣។

២. ភ្នំភ្លើង Kawah Ijen ភាគ​ខាងកើត​កោះ Java ប្រទេស​ឥណ្ឌូណេស៊ី

ភ្នំ Kawah Ijen ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​បឹង​ដែល​មាន​ពណ៌បៃតង​ ដែល​ប្រែ​ពណ៌​ដោយ​សារ​​ជាតិ​អាស៊ីដ​ស៊ុលហ្វួរិច។ ​ភ្នំ​នេះ​​ល្បីល្បាញ​ដោយសារ "ភ្លើង​ពណ៌ខៀវ​នៅ​ពេល​រាត្រី​" ដែល​កើត​ចេញ​​ពី​ចំហេះ​​ឧស្ម័ន​ស្ពាន់ធ័រ។​ វា​បាន​ផ្ទុះ​លើក​ចុង​ក្រោយ នៅ​ឆ្នាំ​១៨១៧។

 

៣. ភ្នំភ្លើង Villarrica ប្រទេស​ឈីលី

ភ្នំភ្លើង​នេះ​មាន​កម្ពស់ ២៨៣៤ម៉ែត្រ។ ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​ដែល​ឃើញ​ពី​លើ​កំពូល​ភ្នំ​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន។ ​ភ្នំ​នេះ​បាន​​ផ្ទុះ​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០០៨។

 

៤. ភ្នំភ្លើង Fuji ប្រទេស​ជប៉ុន

Fuji គឺជា​ភ្នំ​​របស់​ជប៉ុន​ដ៏​ល្បីល្បាញ​ជាង​ ២០០០​ឆ្នាំ​មក​ហើយ។ ភ្នំ​ដែល​មាន​​កម្ពស់ ៣៧៤៩​ម៉ែត្រ​មួយ​នេះ បាន​​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​ជប៉ុន។ វា​បាន​ផ្ទុះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​១៧០៧។

 

៥. ភ្នំភ្លើង Virunga Mountains ​នៅ​តំបន់​អាហ្រ្វិក​ខាង​កើត

ដុំ​ពពក​ជា​ច្រើន​គ្រប​ដណ្ដប់​ពី​លើ​ភ្នំ​នេះ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Cloud Caps” បាន​បង្កើត​ជា​ទស្សនីយភាព​ដ៏​ទាក់ទាញ​មួយ (ដូច​រូប​ខាង​លើ)។ វា​​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំ​ប្រទល់​ប្រទេស​៣គឺ រ្វ៉ាន់ដា, អ៊ូហ្គាន់ដា និង​កុងហ្គោ។ ​ភ្នំ​នេះ​បាន​​ផ្ទុះ​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០១១។

 

៦. ភ្នំភ្លើង Licancabur ប្រទេស​បូលីវី

​ស្ថិត​នៅ​ក្នុង​ប្រទេស​បូលីវី ជាប់​ព្រំ​ប្រទល់​ប្រទេស​ស៊ីលី ភ្នំ​ភ្លើង Licancabur គឺ​ជា​ជង្រុក​នៃ​អំបិល​ដ៏​ធំ​បំផុត​មួយប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង។ វា​ជា​ភ្នំ​ភ្លើង​ដ៏​ចំណាស់​មួយ ពោល​គឺ​ការ​ផ្ទុះ​លើក​ចុង​ក្រោយ​របស់​វា​ គឺ​តាំង​ពី​ជាង​១ម៉ឺន​ឆ្នាំ​មុន​ម្ល៉េះ។

 

៧. ភ្នំភ្លើង Mount Etna ប្រទេស​អ៊ីតាលី

កាលពី​ឆ្នាំ២០១៣ កន្លង​ទៅ​ភ្នំភ្លើង Mount Etna បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ វា​​ជា​គឺជា​ភ្នំភ្លើង​ដែល​​ផ្ទុះ​ញឹក​​​ជាងគេ​បំផុត​ទីពីរ​ក្នុង​ពិភពលោក និង​ជា​ភ្នំភ្លើង​ខ្ពស់​បំផុត​នៅ​អឺរ៉ុប។ លើក​ចុង​ក្រោយ​ដែល​វា​ផ្ទុះ គឺ​កាល​ពី​ឆ្នាំ​២០១១។

ប្រិយមិត្ត​គិត​ថា​ភ្នំ​ណា​មួយ​ស្អាត​ជាង​គេ?

ប្រែ​សម្រួល៖ ទ្រី រ៉ាវី ប្រភព៖ CNN
អត្ថបទថ្មី