ការមួយរោងអ្នកកំដរស្រីប្រុស២៣៣នាក់ បំបែកកំណត់ត្រាពិភពលោក
- 2015-02-24 17:43:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការមួយរោងអ្នកកំដរស្រីប្រុស២៣៣នាក់ បំបែកកំណត់ត្រាពិភពលោក
ចន្លោះមិនឃើញ
ពិធីមង្គលការរបស់ប្ដីប្រពន្ធថ្មោងថ្មីមួយគូ បានបំបែកកំណត់ត្រាពិភពលោក ដោយសារតែមានអ្នកកំដរដល់ទៅ ២៣៣នាក់ និងគ្មានភ្ញៀវដទៃទៀតចូលរួមក្នុងពិធីនោះទេ។
អ្នកនាង Amy Ewing អាយុ២៦ឆ្នាំជាកូនក្រមុំ គូនឹងកូនកំលោះ Alex Simmons អាយុ៣២ឆ្នាំ ហើយអ្នកទាំងពីររស់នៅទីក្រុង Leeds ប្រទេសអង់គ្លេស។ ពិធីនោះបានប្រារព្ធឡើងនៅឧទ្យាន Rudding ដោយមានអ្នកកំដរស្រី១៣០នាក់ និងអ្នកកំដរប្រុស១០៣នាក់ ហើយមង្គលការទាំងមូលត្រូវចំណាយអស់ប្រាក់ ១៦៩៧៩៥ ដុល្លារ ប៉ុន្តែត្រូវបានអ្នករៀបចំសេវាកម្មទាំងអស់ ផ្ដល់ជូនដោយឥតគិតថ្លៃ និងបានជាប់ជាពិធីមង្គលការដែលមានអ្នកកំដរច្រើនបំផុត ក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness Book ។
ពិធីមង្គលការរបស់ Amy និង Alex បានផ្ដួលកំណត់ត្រាចាស់កាលពីឆ្នាំ២០១៣ ដែលមានអ្នកកំដរស្រី១២៦នាក់៕
ចុចអាន៖ គូស្នេហ៍ចំណាស់ជាងគេនៅចិន ពេលនេះមានអាយុរួមគ្នា ២១៧ឆ្នាំហើយ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖dailymail