សម​ទេ​ ចោល​សំរាម​នៅ​​ Pub ​Street?​

  • 2015-02-24 17:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“យប់​មិញ​​​ពេល​​​ដើរ​ទៅ​កម្សាន្ត​​ ​នៅ Pub Street ​​ដែល ​ជា​កន្លែង​​សម្រាប់​ភ្ញៀវ​ទេសចរ​​​ដើរ​កម្សាន្ត​នា​ពេល​រាត្រី​នៃ​ទឹក​ដី​ ខេត្ត​សៀមរាប ស្រាប់​​​តែ​ប្រទះ​នឹង​ ​​សំរាម​ពីរ​​​​ពំនូក​ធំៗ។ ​​​​ផ្នត់​គំនិត​អ្នក​ បើ​ឃើញ​យ៉ាង​ដូច្នេះ​ ​តើ​គិត​យ៉ាង​ណា​សម្រាប់​ទី​ក្រុង​ទេសចរណ៍​មួយ​នេះ?”។ ទាំង​នេះ​ ជា​ការ​ចោទ​សួរ​ទាំង​ហួស​ចិត្ត​របស់​​យុវជន​​មួយ​រូប​ ពេល​​ធ្វើ​ដំណើរ​​នៅ​លើ​ដង​វិថី​ ​Pub Street ​​ដែល​​លម្អ​​​ដោយ​ភ្លើង​ចម្រុះ​ពណ៌​ និង​ជា​ទី​ប្រមូល​ផ្តុំ​​ភ្ញៀវ​​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​​ ប៉ុន្តែ​សំរាម​​ត្រូវ​​បាន​បោះ​ចោល​​រាយប៉ាយ​​គ្មាន​សណ្ដាប់​ធ្នាប់​​​​។   ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ឥរិយាបថ ​នៃ​ការ​​ទុក​ដាក់​សំរាម​​របស់​ពលរដ្ឋ​មួយ​ចំនួន​ ​នៅ​​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ ខណៈ​សំរាម​គឺ​ជា​មុខ​ព្រួញ​ធំ​ធ្វើ​ឲ្យ​បាត់​បង់​​សណ្ដាប់​ធ្នាប់ និង​បញ្ហា​អនាម័យ​៕

 

 

 

អត្ថបទ៖ស្រណោះ