Mobile Camp 2015 នាំការអភិវឌ្ឍកម្មវិធីទូរសព្ទថ្មីៗជួយសង្គម
- 2015-02-25 14:30:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mobile Camp 2015 នាំការអភិវឌ្ឍកម្មវិធីទូរសព្ទថ្មីៗជួយសង្គម
ចន្លោះមិនឃើញ
សិក្ខាសាលា និងពិព័រណ៍កម្មវិធីទូរសព្ទ ២០១៥ (Mobile Camp Conference & Expo 2015) ជាការប្រមូលផ្តុំអ្នកចូលចិត្តបច្ចេកវិទ្យាទូរសព្ទ ដើម្បីបង្ហាញពីគំនិតថ្មីៗលើការអភិវឌ្ឍកម្មវិធីលើទូរសព្ទក្នុងប្រទេសកម្ពុជា។
ក្រៅពីការបង្ហាញពីកម្មវិធីទូរសព្ទដ៏មានប្រយោជន៍ថ្មីៗជាច្រើនដែលប្រិយមិត្តអាចចូលរួមទស្សនាសិក្សាស្វែងយល់ នៅក្នុងកម្មវិធីពិព័រណ៍នេះ ក៏មានកម្មវិធីរៀបចំជជែកពិភាក្សាលើប្រធានបទទាក់ទិនការអភិវឌ្ឍន៍បច្ចេកវិទ្យាទូរសព្ទនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់វាគ្មិនជំនាញមកពីបណ្ដាក្រុមហ៊ុន និងអង្គការនានា។
សិក្ខាសាលា និងពិព័រណ៍កម្មវិធីទូរសព្ទ ២០១៥ នឹងរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅថ្ងៃសៅរ៍ ទី ៧ ខែមីនា ខាងមុខនេះចាប់ពីវេលាម៉ោង ៨ ព្រឹកដល់ម៉ោង៥ល្ងាច។
អត្ថបទ៖ ប៊ុណ្ណារ៉ា