មួយ​ឈុត​របស់​​​Lady Gaga ​ចំណាយ​ពេល​ ១៦០០ម៉ោង និង​កម្លាំង​មនុស្ស​២៦នាក់

  • 2015-02-25 00:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ូប​ស​​ដាំ​ត្បូង និង​ស្រោម​ដៃ​ពណ៌​ក្រហម​មួយ​គូ ដែល​តារា​ចម្រៀង​ប៉ុប​អាមេរិក Lady Gaga បាន​ស្លៀក​ពាក់​នៅ​ពេល​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​នៃ​កម្មវិធី​ពាន​រង្វាន់ Oscars កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ កន្លង​ទៅ ត្រូវ​បាន​ផលិត​ដោយ​ចំណាយ​រយៈ​ពេល ១៦០០​ម៉ោង (៦៦ថ្ងៃ) និង​កម្លាំង​មនុស្ស ២៦នាក់។

 

 

តារា​ចម្រៀង​ម្ចាស់​បទ “Applause” បាន​ឲ្យ​ដឹង​តាម​រយៈ​គណនី Instagram ថា "ខ្ញុំ​នឹង​មិន​​អាច​បំភ្លេច​រាត្រី Oscars បាន​ឡើយ។ អរគុណ Azzedine Alaia សម្រាប់​រ៉ូប​ដ៏​ស្រស់​ស្អាត​នេះ។ រ៉ូប​នេះ​ចំណាយ​ពេល​ប៉ាក់​រយៈ​ពេល ១៦០០ម៉ោង ដោយ​មនុស្ស​ចំនួន​២៥នាក់ នៅ​ទីក្រុង​ប៉ារីស"។

 

អំពី​ស្រោម​ដៃ​វិញ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ​ ដោយ​លោក Crimson ហើយ​ម៉ូដ​សក់​ផ្កា​អ័រគីដេរ​ពណ៌​ក្រហម​គឺ​ជា​ការ​រៀប​ចំ​របស់ Lorraine Schwartz។ នេះ​បើ​តាម​សម្ដី​របស់ Gaga។​​

 

ក្នុង​កម្មវិធី Oscars នេះ​ដែរ តារា​ចម្រៀង​ប៉ុប​វ័យ ២៨ ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ Taylor Kinney កាល​ពី​ថ្ងៃ Valentine's កន្លង​ទៅ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ​តាម​រយៈ​ការ​បទ​ចម្រៀង​មួយ​ចំនួន​ពី​ខ្សែ​ភាពយន្ត “The Sound of Music”។

 

មុន​ការ​សម្ដែង​មួយ​ថ្ងៃ​ តារា​ចម្រៀង​សក់​ទង់ដែង​រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ពេល​កំពុង​ហាត់​សម ដោយ​សរសេរ​ភ្ជាប់​ថា “ការ​ហាត់​សម​គឺ​ជា​ពេល​វេលា​សំខាន់​បំផុត​សម្រាប់​អ្នក​សិល្បៈ ដើម្បី​ឲ្យ​ការ​សម្ដែង​កាន់​តែ​ចូល​អារម្មណ៍​ល្អ។ សប្បាយ​ចិត្ត​ណាស់​សម្រាប់​ការ​សម្ដែង​នៅ​ Oscars ថ្ងៃ​អាទិត្យ​នេះ" ៕

 

 
 
 

ចុច​អាន៖Lady Gaga ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ​នៅ​ថ្ងៃ Valentine’s

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop
អត្ថបទថ្មី