ប្រើ​ iPhone រាល់​​ថ្ងៃ​​ តិច​អត់​ដឹង​មុខ​ងារសម្ងាត់​ៗ​​ទាំង​នេះ?

  • 2015-02-25 15:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​iPhone គឺ​ជា​ទូរសព្ទ Smartphone ទំនើប​មួយ​​​ប្រភេទ​មិន​ត្រឹម​តែ​​ផ្ដល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​សម្រាប់​ទំនាក់​ទំនង​នោះ​ទេ​ វា​ក៏​ផ្ដល់​នូវ​មុខងារ​មាន​ប្រយោជន៍​ជា​ច្រើន​​​​ដែរ។ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​​ខ្លះ​​ប្រហែល​ជា​មិន​បាន​ដឹង​ពី​មុខងារ​មាន​ប្រយោជន៍​មួយ​ចំនួន​​ដែល​​ iPhone ​អាច​ធ្វើ​បាន ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដំណើរ​ការ​នោះ​ទេ។ ដូច្នេះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

 

១. ​គ្រវី​ iPhone ​ដើម្បី​ Undo Typing៖ នៅ​ពេល​វាយ​អត្ថបទ​សារ​​ អ្នក​ប្រើ​ប្រាស់​អាច​ Undo វា​បាន​ដោយ​គ្រវី​ iPhone រួច​ចុច​លើ​ប៊ូតុង​ Undo។

 

 

  ​២. ឱ្យ​កម្មវិធី​ Siri អាន​អ៊ីមែល​៖ ចុច​​ Home button ដើម្បី​ដំណើរ​ការ​ Siri​ និយាយ​ពាក្យ "Read my email " ឬ  "Read my email from Rene Ritchie" នោះ ​ Siri ​នឹង​អាន​​ emails ​ភ្លាម។

 

  ៣. កំណត់​ម៉ោង (Timer app) ​ដើម្បី​បិទ music រី​ ឬ audiobook៖ ​ដំណើរ​ការ​កម្មវិធី​ timer app កំណត់​ម៉ោង​​ ហើយ​ជ្រើស​យក​ Option “When Timer Ends” រួច​ចុច​​ “Stop Playing”។

 

 

 

៤. ​ថត​រូប​៖ នៅ​ពេល​បើក​ Camera app ប្រើ​​ប៊ូតុង​ volume up ក៏​បាន​ down ក៏​បាន​​ ​ដើម្បី​ថត​រូប​។

 

 

 

៥. ​​ថត​រូប​​ច្រើន​ក្នុង​ពេល​តែ​ម្ដង (Burst Mode)​៖ ចុច​លើ​ប៊ូតុង​កាមេរ៉ា​ឱ្យ​ជាប់​ នោះ​វា​នឹង​ថត​រូប​ភាព​យ៉ាង​លឿន​​។

 

 

 

 

៦. ​មើល​ព័ត៌មាន​លម្អិត (Time Stamps) ​នៅ​លើ​សារ (Text Message)​​​ ដោយ​ចាប់​អូស​ទាញ​ទៅ​ផ្នែក​ចំហៀង​ខាង​ឆ្វេង។

 

 

 

៧. មុខ​ងារ​ពិសេស​សម្រាប់​វាស់​ស្ទង់​កម្រិត​ស្មើ​ ( Level )ក្នុង​​កម្មវិធី​ត្រីវិស័យ​ (Compass app)៖ ដំណើរ​ការ​ compass app ចាប់​ទាញ​វា​​ទៅ​ខាង​ឆ្វេង​ដើម្បី​ដំណើរ​ការ​មុខ​ងារ​ level​ ។

 

 

៨. ​ប្រើ​ speak selection feature ​ដើម្បី​ឲ្យ​​​ iPhone ឬ iPad ​អាន​ចេញ​នូវ​អត្ថបទ​អក្សរ​ដែល​បាន​ Select៖ ចូល ​​settings ​>General > Accessibility > Speech > Speak Selection។

 

 

 

 

៩. ​មើល​ព័ត៌មាន​ល្អិត​នៅ​លើ​កម្មវិធី​ calendar app ​ដោយ​ផ្ដេក​​ iPhone ចុះ​។

 

 

១០. បញ្ចប់​កន្ទុយ​វិបសាយ​ (Web Suffixe) បាន​លឿន​៖ នៅ​ពេល​វាយ​សរសេរ​ឈ្មោះ​វិបសាយ ​រួច​លើ​ key ​ " . ” ឱ្យ​ជាប់​នោះ​វា​នឹង​បង្ហាញ​ប្រភេទ ​​TLD ​ដូច​ជា ៖ .com , .edu , .net ជា​ដើម​។

 

 

 

 

១១. បង្កើត​​ Vibration ថ្មី៖ ចូល​ទៅ​ Settings > Sounds > Ringtone > Vibration > Create New Vibration។

 

 

 

 

​១២. ​ប្រើ​ពាក្យ​សម្ងាត់ (passcode) ​ដោយ​​ប្រើ​អក្សរ​ជំនួស​លេខ​៖ ចូល​​ Settings > General > Passcode រួច​បិទ​ “Simple Passcode​”។

 

 

 

១៣. ​បើក​ LED Flash ​ពេល​មាន​ Notification ៖ ​ចូល​ Settings > General > Accessibility​ ចុច​បើក​ដំណើរ​ការ​ “LED Flash for Alerts​”​។

 

 

 

 

១៤. Enable Caplock ៖ ចូល​ Setting > General > Keyboard > Enable Caplock ៕

 

 

អាន​បន្ត៖ ចង់​ថត​វីដេអូ​លើ iPhone ​បាន​ស្អាត​ ចេះ​តែ​ប៉ុន្មាន​ក្បាច់​នេះ​ទៅ​បាន​ហើយ​​

អាន​បន្ត៖ តិច​អត់​​​ដឹងកាស​ iPhone មាន​ប្រយោជន៍​​​ពិសេស​​​១៤យ៉ាង​​​?

 

 

ដោយ​៖ សំនៀង​ ប្រភព៖ youtube, emgn

អត្ថបទពេញនិយម