សេះ​បង្កង់ Juventus យក​ឈ្នះ​ក្រុម​ជើងឯក​រង​មក​ពី​អាល្លឺម៉ង់ BVB

  • 2015-02-25 15:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​ជើង​ឯក​លីក​កំពូល​អ៊ីតាលី ក្រុម​សេះ​បង្កង់ Juventus បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​រង​លីក​កំពូល​អាល្លឺម៉ង់ Borussia Dortmund ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​មួយ។

 

 

គ្រាប់​ដំបូង​ក្នុង​ការ​ប្រកួត រក​បាន​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​សញ្ជាតិ​អាហ្សង់ទីន Carlos Tevez នៅ​នាទី​ទី១៣ ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ដែល​កំពុង​ឈរ​លើ​គេ​ក្នុង​​តារាង​លីក​កំពូល​អ៊ីតាលី បើក​ការ​នាំ​មុខ​មុន។ រំលង​បាន ៥​នាទី ក្រុម​ភ្ញៀវ Borussia Dortmund បាន​វាយ​បក​តាម​ស្មើ​វិញ​នៅ​នាទី​ទី១៨ ដោយ​កីឡាករ Marco Reus។ ជិត​ចប់​តង់​ទី​មួយ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Alvaro Morata ស៊ុត​បញ្ចូល​ទី​បន្ថែម​បាន​មួយ​គ្រាប់​វិញ ឲ្យ​ក្រុម​សេះ​បង្កង់ Juventus នៅ​នាទី​ទី៤២។

 

ចូល​ដល់​តង់​ទី​ពីរ ក្រុម​ទាំង​ពីរ​សម្រុក​គ្នា​ដែរ តែ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២-១។ ក្រុម​ភ្ញៀវ Borussia Dortmund កំពុង​ធ្លាក់​ជើង​នៅ​ក្នុង​លីក​កំពូល​អាល្លឺម៉ង់​រដូវ​កាល​នេះ ប៉ុន្តែ​ពេល​មក​ប៉ះ​ក្រុម​ខ្លាំង Juventus ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​មិន​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ យក​ឈ្នះ​ដោយ​ងាយ​ស្រួល​ឡើយ។

 

 

 

 

 

 

 

 

http://youtu.be/B75UplJ1ooU

 

ដោយ៖ គង់ វិសាល ប្រភព៖ BBC ​​​

អត្ថបទថ្មី