សិស្សឆ្នើមៗ ៣០នាក់ប្រចាំសៀមរាប ត្រៀមដណ្ដើមជយលាភីសិស្សពូកែទូទាំងប្រទេស
- 2015-02-25 15:51:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សឆ្នើមៗ ៣០នាក់ប្រចាំសៀមរាប ត្រៀមដណ្ដើមជយលាភីសិស្សពូកែទូទាំងប្រទេស
ចន្លោះមិនឃើញ
សិស្សពូកែជម្រើសខេត្តសៀមរាបចំនួន៣០ នាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រៀមប្រឡងប្រជែងនឹងសិស្សពូកែមកពីរាជធានី និង ខេត្តផ្សេងទៀតដើម្បីដណ្ដើមជយលាភី សិស្សពូកែទូទាំងប្រទេស។
លោក លី វណ្ណៈ នាយករងនៃវិទ្យាល័យ ១០មករា ១៩៧៩ ប្រាប់ Sabay ព្រឹកម្សិលមិញថាលោកបានរៀបចំ និង ប្រកាសរួចរាល់ឲ្យសិស្សពូកែ ៣០ នាក់ទូទាំងខេត្តមកជួបគ្នាដើម្បីត្រៀមប្រឡងសិស្សពូកែទូទាំងប្រទេសនៅ២ខែខាងមុខ។
ការប្រកាសនិង ការត្រៀមឯកសារនានាដើម្បីបញ្ជូនឈ្មោះនេះ បន្ទាប់ពីសិស្សទាំង ៣០ នាក់មានថ្នាក់ទី ៩ និងទី១២ ត្រូវបានចម្រាញ់ចេញពីវិទ្យាល័យទូទាំងខេត្តសៀមរាបផ្ទាល់។ លោកបន្តថា ការប្រលងសិស្សពូកែ គឺមានបីមុខវិជ្ជា រូបវិទ្យា ខ្មែរ និងគណិតវិទ្យា។ មុខវិជ្ជានីមួយៗត្រូវបញ្ជូនសិស្ស៥នាក់ទៅប្រលងកម្រិតថ្នាក់ទី ៩ និង ទី១២។
នាយករងខាងលើបានគូសបញ្ជាក់ទៀតថា៖ "ខ្ញុំទទួលបន្ទុកសិស្សពូកែទូទាំងខេត្ត។ សិស្សទាំងអស់ត្រៀមវគ្គបំប៉នសិស្សពូកែតាំងពីពាក់កណ្ដាលខែវិច្ឆិកា ២០១៤ រហូតដល់ថ្ងៃ ១៦ កុម្ភៈ ២០១៥”។
លោកបានឲ្យដឹងបន្ថែមថា ទម្រាំបាន ៣០ នាក់គឺត្រូវបានប្រឡងជ្រើសរើសជាច្រើនសារ ពោលតាំងសម្រិតសម្រាំងតាំងពីជាង ២០០ មកម៉្លេះ។ លោករំពឹងថា ខេត្តសៀមរាបនឹងធ្វើបានល្អ និង ជាបេក្ខភាពប្រកួតប្រជែងដ៏ស្វិតស្វាញសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេស។
សិស្សឆ្នើមទាំងកម្រិតទី៩និងទី១២ជម្រើសខេត្តក្រុងនានាលើមុខវិជ្ជា៣រួមមាន គណិត រូប និងភាសាខ្មែរ នឹងជួបជុំគ្នាដើម្បីប្រលងស្វែងរកជើងឯកសិស្សពូកែទូទាំងប្រទេស ដែលនឹងធ្វើឡើងនៅខេត្តកំពតថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៥៕
អានអត្ថបទ៖ ប្រឹងរៀនពេទ្យដើម្បីព្យាបាលជំងឺឪពុកសងគុណ តែរៀនមិនទាន់ចប់ផងឪពុកលាចាកលោកបាត់
អានអត្ថបទ៖ ម្តាយធ្វើការរោងចក្រ ជម្នះរកលុយខ្លួនឯងរៀននៅមហាវិទ្យាល័យមួយឆ្នាំជិត១ពាន់ដុល្លារ
អត្ថបទ៖ ស្រណោះ