កែវ ពេជ្រពិសី ស្ងាត់ឈឹងទីផ្សារភាពយន្តក្នុងឆ្នាំថ្មី
- 2015-02-25 18:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ពេជ្រពិសី ស្ងាត់ឈឹងទីផ្សារភាពយន្តក្នុងឆ្នាំថ្មី
ចន្លោះមិនឃើញ
សមាជិកដ៏លេចធ្លោម្នាក់ នៃក្រុមតារាបង្ហាញម៉ូដ Cambodia Super Model សម្រាប់ឆ្នាំថ្មីទីផ្សារភាពយន្ដស្ងាត់ខ្លាំង បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺមានភាពមមាញឹកច្រើន។ នេះបើតាមការប្រាប់ឲ្យដឹងពី កែវ ពេជ្រពិសី។
ពិសី ទទួលស្គាល់ថា ទីផ្សារកុនរបស់ខ្លួនក្នុងឆ្នាំថ្មីពិតជាស្ងប់ស្ងាត់ជាងបណ្ដាឆ្នាំមុនៗ។ "រាល់ដងដល់ពេលនេះកុងត្រាឱ្យគេពីរ ទៅបីរឿងហើយ ប៉ុន្តែ ឥឡូវស្ងាត់ឱ្យឈឹង មិនដឹងមកពីហេតុអី"។
កែវ ពេជ្រពិសី ក្នុងកម្មវិធី ថត MV ផលិតកម្ម សាន់ដេ ម្សិលមិញ
អតីតជយលាភីតារាញញឹមស្រស់របស់កម្មវិធី អាណាចក្រតារា បន្តថា រយៈពេលទៅមុខទៀតមិនទាន់ដឹងថា អាចស្ងាត់ដូចជាពេលកន្លងមក ឬយ៉ាងណាទេ គឺអាស្រ័យទៅលើផលិតករ ផលិតកុន នានាទាក់ទងមក។
យ៉ាងណាក៏ដូច តារាបង្ហាញម៉ូដរូបនេះ អះអាងថា បើទោះជាទីផ្សារកុនរបស់ខ្លួនធ្លាប់ចុះកុងត្រាឆ្នាំថ្មី ប៉ុន្តែ ខ្សែភាពយន្តជាច្រើន បានថតកាលពីឆ្នាំចាស់កន្លងទៅ មិនទាន់ដាក់បញ្ចាំងនៅឡើយទេ ហើយអាចនឹងបញ្ចាំងក្នុងឆ្នាំថ្មីតាមទូរទស្សន៍ និង រោងភាពយន្តមួយចំនួន។
តាមរយៈខ្សែភាពយន្តបានថតក្នុងឆ្នាំចាស់ ត្រៀមដាក់បញ្ចាំង ក្នុងឆ្នាំថ្មី កែវ ពេជ្រពិសី រំពឹងថា ប្រជាប្រិយភាពខ្លួននឹងនៅតែបន្តដិតជាប់អារម្មណ៍ទស្សនិកជន។
តារាសម្ដែងកំពុងមមាញឹកក្នុងរបរអាជីវកម្មសម្អាងការ បន្ថែមទៀតថា ការស្ងប់ស្ងាត់ទីផ្សារភាពយន្ត ធ្វើឱ្យខ្លួនមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលការខុសត្រូវ មុខរបរប្រចាំថ្ងៃ។
រសៀលម្សិលមិញ កែវ ពេជ្រពិសី បានចូលរួមថតចម្រៀងចូលឆ្នាំប្រពៃណីជាតិឱ្យផលិតកម្ម សាន់ដេ ធ្វើឡើងក្នុងទីរួមខេត្ត កំពង់ស្ពឺ។ ជុំវិញទីផ្សារភាពយន្តស្ងប់ស្ងាត់ តារាម៉ូដែលខាងលើនិយាយថា៖ "ខ្ញុំនៅតែជឿជាក់ថា នឹងមានផលិតករមកទាក់ទងថតភាពយន្ត។ ខ្ញុំមិនជឿថា មួយឆ្នាំ មិនអាចចេញមួយរឿងបានទេ"៕
អានអត្ថបទបន្ត៖ អាចនឹងផ្ទុះ ៦បទ នាយក្រូច នៅសាន់ដេ
អានអត្ថបទបន្ត៖ សាន់ដេ ធ្វើមេឡូឌីថ្មី ៨០ % អាល់ប៊ុម ចូលឆ្នាំប្រពៃណីជាតិ ២០១៥
អានអត្ថបទបន្ត៖ បើកឆាកដំបូង នីឡា បាត់ iPhone 6 ១ គ្រឿង ម្សិលមិញ