ឈិនឡុង កាត់សក់ដេញចង្រៃឲ្យកូនក្រោយចេញពីគុក
- 2015-02-26 00:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិនឡុង កាត់សក់ដេញចង្រៃឲ្យកូនក្រោយចេញពីគុក
ចន្លោះមិនឃើញ
បន្ទាប់ពីខានបង្ហោះអ្វីទាំងអស់លើបណ្ដាញសង្គមអស់រយៈពេល ៦ខែ តារាសម្ដែងហុងកុង Jaycee Chan ជាកូនប្រុសរបស់តារាសម្ដែង ឈិនឡុង (Jackie Chan) បានបង្ហោះរូបថតពីរសន្លឹកដែលបង្ហាញពីពេលឪពុករបស់ខ្លួនកាត់សក់ឲ្យ ដើម្បីជាសញ្ញានៃការចាប់ផ្ដើមជីវិតជាថ្មី។
ភ្ជាប់ជាមួយរូបថត តារាវ័យ ៣២ឆ្នាំរូបនេះបានសរសេរយ៉ាងខ្លីថា "ចេញពីទឹកចិត្ត"។
បើតាមសារព័ត៌មាន Oriental Daily News នេះគឺជាលើកដំបូងហើយដែលតារាសម្ដែង ឈិន ឡុង និងកូនប្រុសរបស់ខ្លួន បានជួបគ្នា ក្រោយពី Jaycee ចេញពីគុក។
កន្លងមក តារាវ័យ ៦០ឆ្នាំ Jackie Chan បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងចំណាយពេលសម្រាកលំហែជាមួយគ្រួសារមួយរយៈនៅតៃវ៉ាន់ មុននឹងចាប់ផ្ដើមសកម្មភាពផ្សព្វផ្សាយរឿងថ្មី "Dragon Blade” ជាបន្ត នៅខែមីនា។
Jaycee Chan បានជាប់ពន្ធនាគាររយៈពេល ៦ខែ បន្ទាប់ពីត្រូវគេដឹងថាបានប្រើប្រាស់គ្រឿងញៀន និងផ្ដល់ទីកន្លែងឲ្យបក្សពួកប្រើប្រាស់គ្រឿងញៀន និងត្រូវបានដោះលែងពីមន្ទីរឃុំឃាំង Dongcheng នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ៕
ចុចអាន៖កូនឈិន ឡុងបន្ទោសឪពុកថា ធ្វើឱ្យធ្លាក់ខ្លួនប្រើគ្រឿងញៀន
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo