ផ្ទះ​​ល្វែង​រីក​ស្គុះស្គាយ​....ចុះ​តម្លៃ​​វិញ​?

  • 2015-02-27 17:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​នេះ​​​សំណង់​ផ្ទះ​​ល្វែង​បាន​រីក​ចម្រើន​​គួរ​​ឲ្យ​កត់​សំគាល់ ពិសេស​​នៅ​រាជ​ធានី​ភ្នំពេញ។ ផ្ទះ​ល្វែង​ទាំង​​នោះ​​មាន​ម៉ូត​​​ ​ទំហំ​ និង​ប្រភេទ​សំណង់​ខុស​​ៗ​គ្នា​។​ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​តម្លៃ​ផ្ទះ​ល្វែង​​នៅ​ក្រុមហ៊ុន​ចំនួន​ ៦៖

 

-បុរី​ លឹម​ឈាង​ហាក់​៖ ​សាង​សង់​រួច​នៅ​ម្តុំ​ ចំការ​ដូង​ ឫស្សីកែវ​ មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​    ស្ទឹង​មាន​ជ័យ​ និង​អូរដឹម។ តម្លៃ​ចាប់​ពី​ ៥៩.៥០០ ដុល្លារ ដល់ ៩៨.៥០០ ដុល្លារ​។ ចំពោះ​តម្លៃ​​ ៥៩.៥០០ ដុល្លារ ទំហំ ៤ ម៉ែត្រ គុណ ១៥ ម៉ែត្រ​ កម្ពស់​ផ្ទាល់​ដី​​ (Eo)។ តម្លៃ ​៩៨.៥០០ ​ដុល្លារ​ ទំហំ​ ៤ ម៉ែត្រ​គុណ​ ១៦ ម៉ែត្រ​​ កម្ពស់​ (Eo) ស្ថិត​​នៅ​ផ្លូវ​មុខ​។

 

- បុរី ប៉េង​ហួត​៖ ​​នៅ​​ម្តុំ​​ផ្លូវ​ ឯកឧត្តម​ ជា​ សុផារ៉ា​ ​ច្បារ​អំពៅ​ និង​ផ្លូវ​ ៣៧១​។ តម្លៃ​ជាង​ ៨ ម៉ឺន​ដុល្លារ​ ទៅ​ជាង​ ១០​ម៉ឺន​ដុល្លារ​ ជា​ប្រភេទ​​សំណង់​ផ្ទះ​ល្វែង​ទំនើប ​កម្ពស់​បី​ជាន់​(​ Eo ដល់​ E3) ទំហំ​ ៤ ម៉ែត្រ​គុណ​ ១៦ ម៉ែត្រ​។ ​​​​  ​

​​  -បុរី​ ស្រេង​ គង់​៖ ទីតាំង​សាង​សង់​រួច​ស្ថិត​​នៅ​​​ផ្លូវ​ឆ្ពោះ​ទៅ​ទួល​​ ពង្រ​ ទំហំ​ ៤​ ម៉ែត្រ​​គុណ​​ ១២ ម៉ែត្រ​​ កម្ពស់​១​ជាន់​ (Eo) តម្លៃ​ ៤៥.២០០​ ដុល្លារ​,កម្ពស់​២​ជាន់​(E1) ​ទំហំ​ ៤​ ម៉ែត្រ​​គុណ​​ ១២ ម៉ែត្រ​ តម្លៃ​ ៦០.៣០០ ដុល្លារ​។ ទំហំ​ ៤​ ម៉ែត្រ​​គុណ​​ ១៦​ម៉ែត្រ កម្ពស់​២​ជាន់​(E1) តម្លៃ​​ ៨៨.០០០​ដុល្លារ​។ ​​​  ​-បុរី​ អង្គរ​​ភ្នំពេញ​​៖ ​តម្លៃ​ចាប់​ពី​ ១៥៨.០០០ ដុល្លារ​ ដល់ ១៦៨.០០០ ​ដុល្លារ​​ ទំហំ​ ៤ ម៉ែត្រ​គុណ​២០ ម៉ែត្រ​ កម្ពស់​បី​ជាន់​ (​ Eo ដល់​ E3) ។ ស្ថិត​នៅ​ហួស​កាំកូស៊ីធី​​មួយ​​គីឡូម៉ែត្រ​។   -បុរី​ ពិភព​ថ្មី​៖​ តម្លៃ​មាន​​​​ពី​ ៤៨.០០០​ដុល្លារ​ ដល់​ ១៣​ម៉ឺន​ដុល្លារ​ ទំហំ​ ៤ ​ម៉ែត្រ​គុណ​ ១២​ម៉ែត្រ​ និង​៤ ម៉ែត្រ​​គុណ​​ ១៦​ម៉ែត្រ​ កម្ពស់​​ (Eo,E1)។ ​ទីតាំង​សាង​សង់​រួច​មាន​​នៅ​​កំបូល ចំការ​ដូង​ និង​ខណ្ឌ​សែន​​ សុខ​។   -បុរី​ អាទាំង​មាស​៖ តម្លៃ​​​ពី​ ៨៨.០០០​ដុល្លារ​ ដល់​ ១១​ម៉ឺន​ដុល្លារ​ ទំហំ​​៤ ម៉ែត្រ​ គុណ​២២​ម៉ែត្រ​​ កម្ពស់​បី​ជាន់​(Eo ដល់​ E3)។ មាន​​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៦A ត្រង់​គីឡូម៉ែត្រ​លេខ​៩​៕   អត្ថបទ៖មៃ សុខលីម
អត្ថបទថ្មី