វីវរ​ហើយ!...ស្រី​អ៊ីត សាន់ដេ ដក​សិទ្ធិ

  • 2015-02-27 17:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ក្លាយ​ជា​​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ភ្លាម ស្រី​អ៊ិត ត្រូវ​បាន​ផលិតកម្ម​​ចាស់​វស្សា​មួយ​នេះ ដក​សិទ្ធិ​ជា​ច្រើន​ករណី។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ស្រីអ៊ីត ប្រាប់ Sabay។

 

http://youtu.be/qz76njr89bs

 

ស្រីអ៊ីត​ប្រាប់​ថា ផលិតកម្ម​សាន់ដេ មិន​អនុញ្ញាត​ឲ្យ​នាង​ទៅ​ថត​ ខារ៉ាអូខេ ក៏​ដូច​ជា ខ្សែភាពយន្ត​ឲ្យ​ផលិតកម្ម​ផ្សេង​ទៀត​ឡើយ បន្ទាប់​ពី​នាង ​និង ​នាយ​ក្រូច​បាន​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​ ប៉ុន្តែ​ប្រសិន​បើ​នាង​ជាប់​កុងត្រា​ថត​រឿង​ឲ្យ​គេ​តាំង​​ពី​មុន​មក អាច​បន្ត​រហូត​ដល់​ចប់​បាន។ ចំពោះ​​ការ​លេង​កំប្លែង និង ដើរ​កាត់​សក់​នៅ​តាម​រោង​ការ នៅ​តែ​អាច​បន្ត​ដូច​ដើម។

 

ស្រីអ៊ីត និង នាយ​ក្រូច បាន​ចុះ​កុងត្រា ជា​មួយ​ផលិតកម្ម​សាន់ដេ​ចំនួន ៣ ឆ្នាំ។ ក្នុង​វ៉ុល​ដំបូង​នេះ ស្រីអ៊ីត បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​បាន​រៀបចំ​បទ​ចម្រៀង​ឲ្យ​នាង​ច្រៀង​ចំនួន ៣ បទ ក្នុង​នោះ​មាន ចង្វាក់​តាលុង ១ បទ និង កន្ទ្រឹម ២ បទ។ ក្នុង​ចំណោម​ទាំង ​៣ បទ​នេះ ស្រី​អ៊ិត ចាំ​ឈ្មោះ​បទ​ចម្រៀង​តែ ២ ប៉ុណ្ណោះ គឺ​បទ ប៉ក់​ក្ដាំង និង បទ តុង​តាំង​ប្រលោម​ស្នេហ៍។

 

ការ​មក​ចាប់​អាជីព​ជា​តារា​ចម្រៀង​បន្ថែម​លើ អាជីព​ជា​តារា​កំប្លែង កន្លង​មក​ស្រីអ៊ីត មិន​ធ្លាប់​ប្រាថ្នា​ឡើយ តារា​កំប្លែង​ស្រី​ម្នាក់​នេះ​បាន​និយាយ​ថា មក​ចាប់​អាជីព​តារា​ចម្រៀង​បន្ថែម​នេះ គឺ​ចង់​បន្សល់​ទុក​នៅ​ស្នាដៃ​ទៅ​​ថ្ងៃ​មុខ។

 

ប្អូនស្រី​បង្កើត​នាយ​ក្រូច​ម្នាក់​នេះ នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​​មុន​ថា បទ​ចម្រៀង​របស់​ខ្លួន អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​កម្រិត​ណា​ឡើយ ដោយ​រង់ចាំ​​មើល​ចេញ​លក់​លើ​ទីផ្សារ​សិន ត្បិត​អី​អាជីព​ជា តារា​ចម្រៀង​ ដូច​ទស្សនិកជន​បាន​ដឹង​ហើយ​នាង​មិន​ធ្លាប់​ប្រលូក​ឡើយ៕

 

 

 

 

 

អានអត្ថបទ៖ ឱក សុម៉ាវត្តី ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ អានអត្ថបទ៖ ទៅ​រួច​អត់ ខេមរៈ ភូមិន្ទ ចង់​ល្បី​ដូច ខេមរៈ សិរីមន្ត? អានអត្ថបទ៖ បើក​ឆាក​ដំបូង នីឡា បាត់ iPhone 6 ១ គ្រឿង ម្សិលមិញ

 

អត្ថបទ៖ ខុត សីហា