Lee Min Ho ត្រៀមចេញរឿងថ្មីឲ្យល្បីម្ដងទៀត
- 2015-02-27 17:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Min Ho ត្រៀមចេញរឿងថ្មីឲ្យល្បីម្ដងទៀត
ចន្លោះមិនឃើញ
តារាសម្ដែងកូរ៉េខាងត្បូង Lee Min Ho នឹងត្រលប់មកសម្ដែងក្នុងរឿងភាគថ្មីមួយទៀតនៅឆ្នាំនេះ។ នេះបើតាមសម្ដីរបស់គេផ្ទាល់។
ក្នុងនាមជាតារាម៉ូដែលសម្រាប់ក្រុមហ៊ុនកាបូប Samsonite Red តារាវ័យ២៧ឆ្នាំ Lee Min Ho បានចូលរួមកម្មវិធីប្រគំតន្ត្រីមួយរបស់ក្រុមហ៊ុនមានឈ្មោះថា "RED Say with Lee Min Ho” កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
អំឡុងពេលប្រគំតន្ត្រីនេះ តួឯក F4 កូរ៉េរូបនេះបាននិយាយពីគម្រោងថ្មីៗរបស់ខ្លួននៅឆ្នាំ២០១៥នេះថា "ខ្ញុំចង់ចូលសម្ដែងភាពយន្ត ប៉ុន្តែមិនទាន់ទទួលបានរឿងដែលខ្ញុំពេញចិត្តនឹងសម្ដែងនៅឡើយទេមកដល់ពេលនេះ។ តែបើនិយាយពីរឿងភាគវិញគឺសង្ឃឹមច្រើន។ ឆ្នាំនេះខ្ញុំសង្ឃឹមថាអាចទាក់ទាញការគាំទ្រឡើងវិញតាមរយៈរឿងភាគល្អមួយ"។
ថ្មីៗនេះ ស្នាដៃចុងក្រោយរបស់ Lee Min Ho គឺខ្សែភាពយន្ត "Gangnam Blues” បានក្លាយជាភាពយន្តទីមួយដែលអាចទាក់ទាញអ្នកចូលទស្សនា ២លាននាក់នៅកូរ៉េក្នុងឆ្នាំ២០១៥នេះ និងអាចរកចំណូលសរុបបាន ៧,៥លានដុល្លារហើយ។ រឿងភាគចុងក្រោយរបស់ Lee គឺរឿង "The Heirs” ដែលគេសម្ដែងជាមួយ Park Shin Hye កាលពីឆ្នាំ២០១៣ ៕
ចុចអាន៖Lee Minho បដិសេធចូលសម្ដែងរឿងថ្មីជាមួយ Brad Pitt និង Fan Bingbing
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖soompi