ទឹម រដ្ឋា ផ្ញើសារភ្លាមៗ ផ្ដាំទៅអតីតគូស្នេហ៍ ក្រោយជួបគ្រោះ
- 2015-02-27 17:35:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹម រដ្ឋា ផ្ញើសារភ្លាមៗ ផ្ដាំទៅអតីតគូស្នេហ៍ ក្រោយជួបគ្រោះ
ចន្លោះមិនឃើញ
តារាសម្ដែង និងដើរម៉ូដ ទឹម រដ្ឋា បានផ្ញើសារភ្លាមៗទៅកាន់អតីតគូស្នេហ៍ Zarckie ក្រោយបុរសជនជាតិប៉ាគីស្ថានរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តប្រដេញគ្នាហើយក្រឡាប់កាលពីដើមកុម្ភៈកន្លងទៅនៅក្បែររង្វង់មូលវត្តសំពៅមាស។
"សូមយើង(Zarckie) ធ្វើអ្វីឲ្យប្រយ័ត្នប្រយែង ព្រោះយើងទាំងពីរមានឈ្មោះជាប់គ្នា បើទោះពួកយើងបានបែកគ្នាហើយក៏ដោយ។ ដូច្នេះបើយើងមានរឿងអី គឺគេនិយាយថា អតីតសង្សារទឹម រដ្ឋា...អតីតសង្សារទឹម រដ្ឋា អីចឹងធ្វើអ្វីឲ្យចេះប្រយ័ត្នផង!”។ នេះជាសារ ទឹម រដ្ឋា ផ្ញើទៅ Zarckie តែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលអតីតគូស្នេហ៍រូបនេះ ជួបគ្រោះថ្នាក់។
យ៉ាងណាក៏ដោយ មួយផ្នែកទៀតក៏ជាការសាកសួរសុខទុក្ខដែរ។ តារាសម្ដែងកម្ពស់បានរូបនេះ ប្រាប់ថា "ម្ដាយខ្ញុំគាត់ជំរុញឲ្យសួរសុខទុក្ខគ្នាទៅ បើទោះបែកគ្នាក៏ដោយ ព្រោះខ្មែរយើងតែប៉ុណ្ណឹង ជួយឈឺឆ្អាលសួរសុខទុក្ខគ្នាក្នុងគ្រាមានអាសន្ន ហើយខ្ញុំក៏ផ្ញើសារសាកសួរថា ម៉េចហើយ មានត្រូវកន្លែងណាខ្លះអត់ អីចឹងណាបង ហើយគេក៏ឆ្លើយថា អត់ទេ...!"។
រដ្ឋា បន្តថា Zarckie បានផ្ញើសារតបមកវិញ ថារូបគេសប្បាយចិត្តណាស់ ព្រោះនឹកមិនដល់ថា នាងឈឺឆ្អាលនឹងរូបគេដែលមានអាសន្ននេះទេ។ ប៉ុន្តែ បុរសសាច់ដុំធំរូបនេះ មិនបានយកឱកាសនោះ ឆ្លៀតសុំជានានឹងគ្នាវិញទេ ព្រោះបើតាម រដ្ឋា គឺបុរសបរទេសរូបនេះ ធ្លាប់ព្យាយាមសុំចាប់ផ្ដើមជាថ្មីម្ដងជាពីរដងរួចមកហើយ តែមិនបានសម្រេច។
ទឹម រដ្ឋា និង Zarckie បានជួបស្គាល់ និងរាប់អានគ្នា អស់រយៈពេល ៤ឆ្នាំកន្លះ មុនពេលទទួលយកគ្នាធ្វើជាសង្សារ ដោយ រដ្ឋា បានប្រកាសជាសាធារណៈកាលពីចុងឆ្នាំ ២០១៤។ ប៉ុន្តែទើបតែចូលដល់ដើមឆ្នាំ ២០១៥ ប៉ុណ្ណោះ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ប្រកាសពីការបែកគ្នាវិញ។ ចំពោះមូលហេតុ អតីតអ្នកលក់បង្អែមរូបនេះ ប្រាប់ថា ដោយសារអតីតគូស្នេហ៍ប្រចណ្ឌខ្លាំងពេក។
“ដំបូងមិនអីទេ តែយូរៗទៅ គាត់កាន់តែប្រចណ្ឌ ការងារខ្លះគាត់សុំមិនឲ្យទៅ ខ្ញុំក៏តាម ព្រោះតែស្រឡាញ់។ ខ្ញុំបានបាត់បង់ការងារច្រើនណាស់ អំឡុងពេលទាក់ទងជាមួយគាត់ ការងារខ្លះចុះកុងត្រាជាមួយគេហើយ តែមុនចុះខ្ញុំសួរគាត់ថា ម៉េចដែរការងារហ្នឹង! គាត់ថាមិនអីទេ ខ្ញុំក៏ចុះកុងត្រា តែដល់ពេល...គាត់អត់ឲ្យទៅ គាត់ធ្វើតាមតែចិត្តគាត់ អត់គិតពីយើងណាបង ហើយគាត់ចង់បិទផ្លូវយើងទាំងអស់តែម្ដង អីចឹងមានអី...មានតែបែកគ្នា!"។
មួយខែដំបូង ក្រោយបែកគ្នា ទឹម រដ្ឋា ប្រាប់ថា នាងពិបាកធ្វើចិត្តមែនទែន ចេះតែនឹកឃើញអនុស្សាវរីយ៍។ ដូច្នេះ នាងតាំងធ្វើឲ្យខ្លួនរវល់ជាមួយការងារស្ទើរគ្មានពេលសម្រាក។ " ខ្ញុំចាប់ផ្ដើមទទួលការងារកាន់តែច្រើន មិនថាដើរម៉ូដ ច្រៀងដែលខ្ញុំអត់សូវចូលចិត្តសោះក៏ខ្ញុំទទួល...មានអីបង ដល់រវល់ពេក អត់ពេលគិតរឿងផ្សេង យូរៗទៅក៏លែងអី"។
យ៉ាងណា រដ្ឋា ប្រាប់ថា អតីតគូស្នេហ៍ធ្លាប់បានកាន់បាច់ផ្កាមកក្រាបសំពះនាង និងឪពុកម្ដាយ សុំជានានឹងគ្នាវិញ ប៉ុន្តែនាងមិនអាចលើកលែងបាន ព្រោះរឿងច្រំដែលៗពេក។ នាង បញ្ជាក់ថា អ្វីៗមិនអាចបកក្រោយឡើយ៕
អត្ថបទ៖ វ៉េត រតនា មកលេងស្រុកសោះ ថតបាន ៣ ផលិតកម្មនឹងគេដែរ!
អត្ថបទ៖ ចប់...!ស្រីស្អាត បេនីយុំាង អះអាងថានាងមានរោគប្រចាំកាយមើលមិនជា
អត្ថបទ៖ ទារិកា