បុរស​​ចំណាស់​ម្នាក់​​ជិះកង់​ជុំវិញ​ពិភពលោក​​ ​ប្រើ​ពេល​អស់​១៨​ឆ្នាំ

  • 2015-02-27 21:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​ដែល​បណ្ដើរ​កង់​ដូច​​ក្នុង​រូបភាព​ខាងក្រោម​នេះ​ ​គឺ​ជា​បុរស​ជនជាតិ​ចិន​​​ អាយុ​៥៧​ឆ្នាំ ដែលបាន​ជិះកង់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក។ លោក​កំពុង​​ត្រូវ​បាន​​​ប៉ូលិស​អ៊ីរ៉ាក់​តាម​អម​ការពារ​ជាប់ ​ខណៈ​​ពេល​លោក​បាន​ទៅ​ដល់​ទីក្រុង Basra ប្រទេស​នោះ ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ​កន្លង​ទៅ​ ដោយ​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​បន្តិចបន្តួច។

 

 

​បុរស​ដែល​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​​ច្រើន​នេះ មាន​ឈ្មោះ​ថា Li Zhang។ លោក​​បាន​ចាកចេញ​ពី​ស្រុកកំណើត​​​​ដើម្បី​ជិះកង់​ជុំវិញ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩៧​មក​​ម្ល៉េះ​ ដើម្បី​ស្វែងយល់​ពី​វប្បធម៌​ផ្សេង​ៗ​គ្នា និង​ជួប​មនុស្ស​ថ្មី​ៗនៅ​ទូទាំង​ពិភពលោក។ បើ​គិត​មកដល់​ពេល​នេះ​គាត់​បាន​ជិះកង់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​អស់​រយៈ​ពេល​១៨​ឆ្នាំ​គត់៕

 

 
 
 

ចុចអាន៖ការ​មួយ​រោង​អ្នក​កំដរ​ស្រី​ប្រុស​២៣៣​នាក់ បំបែក​កំណត់ត្រា​ពិភពលោក

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist