ប្ដី​ប្រពន្ធ ស៊ុក សុភា ផ្ញើ​លុយ​ជួយ​សន្តិសុខ ហោ ម៉ៅ និង​សិល្បករ​ជើង​ចាស់​២​រូប

  • 2015-02-28 13:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​អតីត​តារា​សម្ដែង ស៊ុក សុភា បាន​ផ្ញើ​ថវិកា​មួយ​ចំនួន​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​សន្តិសុខ​ស្ម័គ្រ​ចិត្ត ហោ ម៉ៅ ក៏​ដូច​ជា​សិល្បករ​ជើង​ចាស់​លោក​តា ផ្លុង មឿក និង​តារា​ចម្រៀង​លោក នូ ស៊ឹប ខណៈ​ពួក​គាត់​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ។

 

 

ភរិយា​របស់ ស៊ុក សុភា អ្នក​នាង សារីនណា បាន​ប្រាប់​មក​កាន់​ Sabay​ ថា ថវិកា​សរុប​មាន​ចំនួន​២.៥០០​ដុល្លារ ​ជា​ការ​ចូលរួម​ពី​សប្បុរសជន ដែល​បាន​ស្គាល់​គ្នា រស់​នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​អង់គ្លេស ជា​ដើម។ ភរិយា​អតីត​តារា​សម្ដែង​រូប​នេះ​បញ្ជាក់​ថា សិល្បករ​ជើង​ចាស់​ទាំង​ពីរ​រូប​ខាង​លើ​ទទួល​បាន​ថវិកា​ក្នុង​ម្នាក់​ ៥០០ ដុល្លារ​អាមេរិក ។ ដោយ​ឡែក​​សន្តិសុខ​ស្ម័គ្រ​ចិត្ត​ ហោ ម៉ៅ ទទួលបាន​ថវិកា​ ១.៥០០ ដុល្លារ​អូស្ត្រាលី។  ថវិកា​ទាំង​អស់​មក​​ដល់​ដៃ​ពូក​គាត់​នៅ​ថ្ងៃនេះ។

 

សារីនណា និយាយ​ថា៖ "ទោះ​បី​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​យើង​នៅ​តែ​ព្យាយាម ខំ​ប្រឹងប្រែង​ឱ្យ​បាន​សម្រេច​នូវ​បំណង​ដែល​ចង់​ជួយ​ពួក​គាត់"។ អាណិកជន​ខ្មែរ​អូស្ត្រាលី​រូប​នេះ បាន​បន្ត​ទៀត​ថា ពួក​គេ​មិន​បាន​គិត​ការ​នឿយ​ហត់​នោះ​ទេ​ក្នុង​បុព្វហេតុ​នេះ ទោះ​បី​ជា​មាន​កូន​តូច​៥​នាក់​ក្នុង​បន្ទុក ត្រូវ​មើល​ការ​ខុស​ត្រូវ​ថែទាំ​យ៉ាង​ណា​ក្ដី។

 

ភរិយា​រូប​នេះ​អះអាង​ថា ទោះ​បី​ជា​យ៉ាង​ណា អ្នក​ទាំង​ពីរ នឹង​បន្ត​ស្វែង​រក​មូលនិធិ​បន្ថែម ដើម្បី​មាន​លទ្ធភាព​គ្រប់​គ្រាន់ អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ផ្សេង​ទៀត​នៅ​កម្ពុជា។ ជាមួយ​គ្នា​នោះ​ តាង​​នាម​ឲ្យ​ស្វាមី សារីនណា បង្ហាញ​ជំនឿ​ថា សប្បុរសជន​ទាំង​អស់ នៅ​តែ​បន្ត​ជួយ​គាំទ្រ​សកម្មភាព​របស់​ពួក​គេ​ត​ទៅ​ទៀត និង​អរគុណ​ចំពោះ​ការ​ទុក​ចិត្ត​ផង​ដែរ៕

 

 

អាន​អត្ថបទ៖ វីវរ​ហើយ!…ស្រី​អ៊ីត សាន់ដេ ដក​សិទ្ធិ

អាន​អត្ថបទ៖ ទឹម រដ្ឋា ផ្ញើ​សារ​ភ្លាម​ៗ ផ្ដាំ​ទៅ​អតីត​គូស្នេហ៍ ក្រោយ​ជួប​គ្រោះ

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ហ្ស៊ូហ្សាណា

អត្ថបទថ្មី