​អគារ​ថ្មី​របស់​ Google ​ឃើញ​​ហើយ​ពិត​ជា​ចង់​ទៅ​ទស្សនា​មែន!

  • 2015-02-28 16:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Google ទើប​តែ​បាន​​ប្រ​កាស​លម្អិត​ពី​ទី​​បរិវេណ​​​អគារ​ថ្មី​​ដ៏​ស្រស់​ស្អាត​​​មួយ​​ដែល​ខ្លួន​គ្រោង​នឹង​បង្កើត​នៅ​​​​ Mountain View រដ្ឋ California។

 

​ក្រុមហ៊ុន​នឹ​ង​ដាក់​គម្រោង​របស់​ខ្លួន​​ដើម្បី​បង្កើត​​នូវ​អគារ​ថ្មី​នេះ​ក្នុង​ទី​តាំង​បួន​កន្លែង​នៅ​​​​​តំបន់​ឆ្នេរ​ North Bayshore ក្នុង​​ Mountain View ហើយ​អគារ​ថ្មី​មួយ​នេះ​​ដែរ​គឺ​ត្រូវ​បាន​ឌីស្សាញ​ឡើង​ដោយ​ ​វិស្វករមក​​របស់​​​ក្រុមហ៊ុន Bjarke Ingels Group (BIG) និង​ Heatherwick Studio ។ អគារ​ក្នុង​ពេល​អនាគត​នេះ​​​នឹង​ក្លាយ​​អាគារ​ ​ដំបូង​បំផុត​ដែល ​​Google បាន​បង្កើត​​ដំបូង​​ជំនួស​ដោយ​ការ​សាងសង់​បន្ថែម​ទៅ​លើ​អគារ​ដែល​មាន​ស្រាប់។

 

​ ​អគារ​​ថ្មី​នេះ​​​នឹង​រចនា​ឡើង​ដោយ​មាន​​ជញ្ជាំង​ធ្វើ​​ពី​កញ្ចក់​​មាន​ពន្លឺ​ចូល​ជំនួយ​ឲ្យ​ជញ្ជាំង​ ឬ ដំបូល​ធម្មតា​ដូច​ទៅ​នឹង​អាគារ​សព្វថ្ងៃ​នេះ​ ​។ ចំណែក​ផ្ទៃ​ខាង​ក្នុង​​​វិញ​មាន​បរិក្ខា​​ទម្ងន់​ស្រាល​ងាយ​នឹង​​ចល័ត​បាន។ ​រីឯ​កន្លែង​ចត​ឡាន​​​​ស្ថិត​នៅ​ជាន់​ក្រោម​ដី។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អគារ​ថ្មី​មួយ​នេះ​មាន​ទេសភាព​ ស្រស់​ស្អាត​​បែប​ធម្មជាតិ​ មាន​អាហារដ្ឋាន​ បរិស្ថាន​ស្រស់​ស្អាត​ ហើយ​អ្នក​ដែល​មិន​មែន​ជា​បុគ្គលិក​របស់​ Google ក៏​អាច​ចូល​ទស្សនា​បាន​ដែរ​៕

 

 

 

 

 

 

 

 

 

 

 

​អាន​បន្ត៖ Macs ស៊េរី​​មុន ​និង​ស៊េរី​​ក្រោយ​ខុស​គ្នា​ឆ្ងាយ​មែន​

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ businessinsider