២​​បទ​ពី​ម្ចាស់​ជយលាភី Cambodia's Got Talent យ៉ាង​ម៉េច​ដែរ?

  • 2015-02-28 19:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យឿន ពិសី ដែល​ជា​ក្មេង​ពិការ​ភ្នែក និង​មាន​អតីត​កាល​ដ៏​កម្សត់ បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី Cambodia's Got Talent កាល​ពី​យប់​មិញ​នេះ តាម​រយៈ​ទឹក​ដម​សំឡេង​ច្រៀង​ពីរោះ​រណ្ដំ ទទួល​ការ​ពេញ​ចិត្ត​ពី​ទស្សនិកជន រួម​ទាំង​គណៈ​កម្មការ​ទាំង​៣​រូប​។

 

ទោះ​បី​ជា​យ៉ាង​ណា ក្មេង​ប្រុស​រូប​នេះ បាន​កំពុង​សិក្សា​នៅ​សាលា​គ្រួសារ​ថ្មី ដោយ​​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​រូប​គេ​អាច​រក​ចំណូល​​បាន​តាំង​ពី​នៅ​តូច ដើម្បី​ផ្គត់ផ្គង់​ជួយ​​​គ្រួសារ​ទៀត​ផង តាម​រយៈ​ឱកាស​ច្រៀង​​តាម​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​របស់​អង្គការ​ខាង​លើ និង​កម្មវិធី​ផ្សេងៗ​ទៀត​ផង​ដែរ​ទម្រាំ​បាន​ក្លាយ​ជា​ជយលាភី​ដូច្នេះ។ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ទឹក​ដម​សំឡេង​របស់ ពិសី?

 

១. បទ "វាសនាក្មេង​អភ័ព" ដែល​ជាប់​លេខ​១​យប់​មិញ

 

http://youtu.be/XbnlfvsYmTA

២. កំពូល​ភ្នំស្រួច

http://youtu.be/VUSgf16kuc4

 អាន​អត្ថបទ៖ ប្ដី​ប្រពន្ធ ស៊ុក សុភា ផ្ញើ​លុយ​ជួយ​សន្តិសុខ ហោ ម៉ៅ និង​សិល្បករ​ជើង​ចាស់​២​រូប

 

អត្ថបទ៖ សំ ជំនាញ