កុំឲ្យប៉ះស៊យ... ស្វែងយល់ត្រួសៗ ផ្លូវឯកទិសនៅភ្នំពេញទាំងនេះ
- 2015-03-02 15:30:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យប៉ះស៊យ... ស្វែងយល់ត្រួសៗ ផ្លូវឯកទិសនៅភ្នំពេញទាំងនេះ
ចន្លោះមិនឃើញ
មានផ្លូវសំខាន់ៗជាច្រើន ក្នុងរាជធានីភ្នំពេញត្រូវបានកំណត់ជាផ្លូវឯកទិស។ ផ្លូវឯកទិសដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលការធ្វើដំណើរ និងការកកស្ទះ ពេលខ្លះក៏អាចនាំឲ្យប៉ះស៊យអស់លុយពីហោប៉ៅដែរ បើធ្វើចរាចរណ៍ខុសទិសដៅ។ ថ្ងៃនេះ Sabay នឹងបង្ហាញមិត្តអ្នកអានត្រួសៗ នូវកំណាត់ផ្លូវទាំងនោះ ៖
-ផ្លូវត្រសក់ផ្អែម ចាប់ពីផ្លូវព្រះសីហនុទៅផ្សារធំថ្មី។ -ផ្លូវប៉ាស្ទ័រ ទិសដៅពីផ្សារធំថ្មីមកផ្លូវព្រះសីហនុ។ -ផ្លូវលេខ១៥៥ ត្រង់ចំណុចខាងកើតផ្សារទួលទំពូង ទិសដៅចរាចរណ៍ពីត្បូងទៅជើង។ -ផ្លូវលេខ១៣០ ១៣៦ ១៥៤ និងផ្លូវលេខ១៧៨ ក្នុងខណ្ឌដូនពេញ។ ផ្លូវនេះតភ្ជាប់មហាវិថីព្រះនរោត្តម ទៅមហាវិថីព្រះស៊ីសុវត្ថិ។ -ផ្លូវក្រោមដីត្រង់គល់ស្ពានស្ទឹងមានជ័យ ពីផ្លូវព្រះមុនីរ៉េត បត់ឆ្វេងចូលផ្លូវ ២៧១។