ហង្សក្រហម នៅតែមិនចាញ់ក្នុងឆ្នាំ២០១៥ ក្រោយឈ្នះ Man City យប់មិញ
- 2015-03-02 15:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្សក្រហម នៅតែមិនចាញ់ក្នុងឆ្នាំ២០១៥ ក្រោយឈ្នះ Man City យប់មិញ
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool នៅតែជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅក្នុងការប្រកួតលីកក្នុងឆ្នាំ២០១៥នេះ បន្ទាប់ពីយកឈ្នះក្រុមជើងឯកចាស់ Manchester City ២-១ ទៀត ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៧ កាលពីយប់មិញ។
ខ្សែបម្រើអង់គ្លេស Jordan Henderson ដែលពាក់ស្លាកប្រធានក្រុម ក្រោយអវត្តមាន Steven Gerrard បានស៊ុតបើកឆាកឲ្យម្ចាស់ផ្ទះនាំមុខមុន នៅនាទី១១ ប៉ុន្តែ១៤នាទីបន្ទាប់ ពោលគឺនាទី២៥ខ្សែប្រយុទ្ធ Edin Dzeko បានវាយបកឲ្យក្រុមភ្ញៀវតាមបានស្មើមកវិញ បន្ទាប់ពីការបញ្ជូនបាល់ដ៏ឈ្លាសវ៉ៃមកពីជើង Sergio Agüero។
ទោះយ៉ាងណា នៅតង់ទី២នាទី៧៥ ខ្សែបម្រើប្រេស៊ីល Philippe Coutinho បានស៊ុតពីចម្ងាយ១គ្រាប់ទៀតឲ្យហង្សក្រហម និងធ្វើឲ្យក្ដីសង្ឃឹមឈ្នះពានរបស់ក្រុមមេឃខៀវកាន់តែបាត់បង់។ យ៉ាងណាមិញ Man City នៅតែមិនអាចយកឈ្នះ Liverpool នៅទឹកដី Anfield តាំងពីខែឧសភា ឆ្នាំ២០០៣មក។
រីឯការប្រកួត១គូទៀតយប់មិញដែរគឺ ក្រុមកាំភ្លើង Arsenal បានបំបាក់ក្រុម Everton ឲ្យតដៃមិនរួចដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Emirates បន្ទាប់ពីខ្សែប្រយុទ្ធបារាំងស៊ុតគ្រាប់ទី១ នៅនាទី៣៩ និងខ្សែបម្រើ Tomas Rosicky រកបាន១គ្រាប់ទៀតនៅចុងម៉ោងនាទី៨៩។
http://youtu.be/IMYJXMZaVKI http://youtu.be/lngktPs2KFE
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC