ឈិន ឡុង៖ ខ្ញុំ​ចង់​ឱ្យ​កូនចូល​គុក​​៦​ខែ​ម្ដង​រាល់​ឆ្នាំ

  • 2015-03-02 16:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាប់​ក្នុង​មន្ទីរឃុំឃាំង​អស់​៦ខែ តារា​ចម្រៀង Jaycee Chan បាន​ផ្លាស់ប្ដូរ​អកប្បកិរិយា ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​​ចេះគិតគូរ​​​​និង​ឧស្សាហ៍​ជាង​មុន។ ពេល​ឃើញ​ដូច្នេះកំពូល​តារា​ក្បាចគុន ឈិន ឡុង ដែល​ជា​ឪពុក​ បាន​សម្ដែង​ក្ដីត្រេកអរ ហើយ "ចង់​ឱ្យ​កូន​ប្រុស​ចូល​ពន្ធនាគារ​រាល់​៦​ខែ​ម្ដង"។

 

​រំលឹកដល់អាកប្បកិរិយា​មិន​ល្អ​របស់​កូន កាល​ពី​មិន​ទាន់​ជាប់គុក តួឯក​​រឿង "Dragon Blade” ​បាននិយាយ​ថា លោកនៅ​តែ​មិន​អាច​ផ្លាស់​ប្ដូរអត្តចរិត Jaycee បាន​ទេ។ ខុស​ស្រឡះ​នឹង​ Jaycee ពី​មុន ឥលូវនេះ​រូបគេ​ចេះ​ជួយ​ម្ដាយចំអិន​អាហារ ​ចេះ​សម្អាត និង​​បាន​ចំណាយ​ពេល​និយាយលេង​​ជាមួយ​ឪពុក​​ច្រើន។

 

ដោយ​សង្ឈឹម​ថាចរិត​របស់ Jaycee នឹងល្អបែប​នេះ​រហូត តារាចូល​ចិត្តលេង​ភាពយន្ត​​ វាយ​ទាត់​​​ធាក់​ហក់លោត ឈិន ឡុង បន្ថែម​ទាំង​​លេង​សើច​ថា "ខ្ញុំ​ប្រាប់​គាត់​ថាហេតុ​អី​កូនឯង​ មិន​ចូល​ពន្ធនាគារ៦​ខែ​ម្ដង​​រាល់​ឆ្នាំ?"។

 

ចំណែក​រឿង​ដែល​ឪពុកមិន​បាន​ជួយ​ខ្លួន​ ឱ្យ​រួចផុត​ពីការ​ដាក់​​ទោស​ Jaycee មិន​ខឹង​ និង​គ្មាន​ចិត្ត​គុំកួន​អ្វី​ទេ ហើយ​លោកបាន​ប្រលយ​សម្ដី​លេង​សើច​ជា​មួយ​ឪពុក​ថា " ប៉ា...ឥលូវ​ខ្ញុំ​មាន​បទ​ពិសោធន៍​ច្រើន​ជាងប៉ា ហើយពេល​ខាងមុខ ​បើប៉ា​មាន​រឿង​អ្វី​ដោះស្រាយ​មិនបាន សូម​មក​រក​កូន​ចុះ!"។

 

Jaycee Chan បាន​ជាប់​ក្នុង​ទ្រុង​ដែក​អស់​៦​ខែ ដោយ​​ជាប់ចោទ​ពី​បទ ​ប្រើ​និង​ផ្ដល់​ជម្រក​ដល់ ​អ្នកប្រើប្រាស់​គ្រឿងញៀន។ កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ ក្រោយ​តុលាការ​​​ដោះលែង​បាន​ប៉ុន្មាន​ថ្ងៃ​ បុរស​​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ធ្វើ​សន្និសីទមួយក្នុង​ទីក្រុងប៉េកាំង ដើម្បី​សូមទោស​ជាសាធារណៈ ចំពោះ​ការ​ប្រព្រឹត្ត​ខុស​របស់​ខ្លួន៕

 

 កូន​ឈិន ឡុង ចេញ​ពីគុក អ្នកកាសែត​របួស​លាន់

ពេល​ចេញ​ពី​គុក កូន​ឈិន ឡុង និយាយ​អ្វី​ខ្លះ?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទថ្មី