ទិដ្ឋភាពកម្រប្រទះ រមាសប្រឹងជួយសង្គ្រោះកូនសេះបង្កង់ចេញពីល្បាប់
- 2015-03-03 17:00:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពកម្រប្រទះ រមាសប្រឹងជួយសង្គ្រោះកូនសេះបង្កង់ចេញពីល្បាប់
ចន្លោះមិនឃើញ
មិនមែនតែមនុស្សទេ ដែលចេះជួយសង្គ្រោះគ្នាពេលមានអាសន្នម្ដងៗ សូម្បីសត្វមួយចំនួនក៏មានចិត្តស្រលាញ់គ្នាតាមបែបធម្មជាតិដែរ គ្រាន់តែពេលខ្លះមិនអាចប្រទះផ្ទាល់ភ្នែក។ យ៉ាងណាមិញ ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ បានផ្ដិតយកទិដ្ឋភាពដ៏កម្រនៃជីវិតសត្វព្រៃនេះ មកចែករំលែកឲ្យអ្នកគ្រប់គ្នាបានឃើញ។
លោក Roel van Muiden បានថតយករូបភាពសត្វរមាស ជួយកូនសេះបង្កង់ចេញពីក្នុងដីល្បាប់នៅសួនឧទ្យាន Madike Game Reserve ទ្វីបអាហ្វ្រិក។ កូនសេះបង្កង់ ត្រូវមេ និងហ្វូងបោះបង់ចោលកប់ក្នុងដីល្បាប់តែម្នាក់ឯង។ ពេលរមាសប្រទះឃើញ ក៏ព្យាយាមប្រើកុយជួយសង្គ្រោះ ប៉ុន្តែអកុសលបែរជាធ្វើឲ្យកូនសេះបង្កង់ងាប់ដោយសារស្នាដៃខ្លួនទៅវិញ។ ការបញ្ចេញកម្លាំងដ៏ខ្លាំងក្លារបស់រមាស ប្រើកុយចាក់គាស់កូនសេះបង្កង់ចេញពីល្បាប់ ធ្វើឲ្យមុតពោះកូនសេះបង្កង់រហូតបាត់បង់ជីវិត៕
មើលកម្រងរូបភាពប្លែកៗជាច្រើនទៀត៖ សូមចុចទីនេះ
ដោយ៖ គង់ វិសាល ប្រភព៖ dailymail