យុវជន​​ឆ្នើម​ជាង ១០០០ នាក់ ​ចូល​រួម​​ដណ្ដើម​ពាន​ពី​ក្រសួង​វប្បធម៌ ចេញ​លទ្ធផល​ហើយ

  • 2015-03-03 21:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឆ្នើមៗ​ជាង ១០០០ នាក់  សុទ្ធសឹងតែ​ជា​សិស្ស​ និស្សិត​ មក​ពី​វិទ្យាល័យ និង សាកលវិទ្យាល័យ ទាំង ២៥ ខេត្ត រាជធានី ដែល​បាន​ចូល​រួម​​​ប្រលង ដណ្ដើម​ពានពី​ក្រសួង​វប្បធម៌​ និង​​ វិចិត្រ​សិល្បៈ តាំង​តែ​ពី​ថ្ងៃ ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ រហូត​ដល់​ថ្ងៃទី ៣ មីនា ព្រឹកមិញ​នេះ​ បាន​ចេញ​​​លទ្ធផល​ហើយ។

 

លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​ និង ​​វិចិត្រសិល្បៈ  បាន​​ឲ្យ​ដឹង​ថា ឆ្លង​តាម​ការ​សម្រេច​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ពី​គណៈមេប្រយោគ ក្រុម​សិល្បៈ ទាំង ៣៧ ក្រុម ដែល​មាន​បេក្ខជន​ជាង ​១០០០ នាក់​​នោះ ពាន​រង្វាន់​នៃ​កម្មវិធី​ ត្រូវ​បាន​បែងចែក​ជា ២ ធំៗ មាន​ពាន​រង្វាន់​​ស្នាដៃ សិស្ស​ថ្នាក់​មធ្យម​សិក្សា និង ពាន​រង្វាន់​​​​ស្នាដៃ​សិស្ស​ថ្នាក់​ឧត្ដមសិក្សា ដែល​​ក្នុង​នោះ​​​បាន​​បែង​​ចែក​​ផ្នែក​​បន្ត​ទៀត គឺ ផ្នែក របាំ និង ផ្នែក​ឈុត​ល្ខោន​អប់រំ។

 

១/សម្រាប់​ពាន​រង្វាន់​ស្នាដៃ​ សិស្ស​ថ្នាក់​មធ្យម​សិក្សា     ក,ផ្នែក​របាំ

លេខ ១ បាន​ទៅ​លើ​​សិស្ស​មធ្យមសិក្សា​មក​ពី​ខេត្ត ​ស្ទឹង​ត្រែង។ លេខ ២  បាន​ទៅ​លើ​​សិស្ស​មធ្យមសិក្សា​មក​ពី​ខេត្ត ព្រះសីហនុ ។ លេខ ៣  បាន​ទៅ​លើ​​សិស្ស​មធ្យមសិក្សា​មក​ពី​ខេត្ត តាកែវ។   ខ,ផ្នែក​ឈុត​ល្ខោន​អប់រំ

លេខ ១ បាន​ទៅ​លើ​​សិស្ស​មធ្យមសិក្សា​មក​ពី​ខេត្ត សៀមរាប លេខ ២  បាន​ទៅ​លើ​​សិស្ស​មធ្យមសិក្សា​មក​ពី រាជធានី​ភ្នំពេញ លេខ ២  បាន​ទៅ​លើ​​សិស្ស​មធ្យមសិក្សា​មក​ពី​ខេត្ត ក្រចេះ   ២/សម្រាប់​ពាន​រង្វាន់​ស្នាដៃ​ សិស្ស​ថ្នាក់​ឧត្ដមសិក្សា   ក,ផ្នែក​របាំ

លេខ ១ បាន​ទៅ​លើ​​ក្រុម​សិល្បៈ និស្សិត​មក​ពី​សាកលវិទ្យាល័យ កម្ពុជា លេខ ២  បាន​ទៅ​លើ​​ក្រុម​សិល្បៈ និស្សិត​មក​ពី​សាកលវិទ្យាល័យ សាកល​វិទ្យាល័យ មេគង្គ កម្ពុជា លេខ ៣  បាន​ទៅ​លើ​​ក្រុម​សិល្បៈ និស្សិត​មក​ពី​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប   ខ, ផ្នែក​ឈុត​ល្ខោន​អប់រំ

លេខ ១  បាន​ទៅ​លើ​​ក្រុម​សិល្បៈ និស្សិត​មក​ពី​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ​កម្ពុជា លេខ ២  បាន​ទៅ​លើ​​ក្រុម​សិល្បៈ និស្សិត​មក​ពី​សាកលវិទ្យាល័យ មេគង្គ កម្ពុជា លេខ ៣  បាន​ទៅ​លើ​​ក្រុម​សិល្បៈ និស្សិត​មក​ពី​សាកលវិទ្យាល័យ កម្ពុជា។

 

 

ចំពោះ​ប្រាក់​​រង្វាន់ នៃអ្នក​ដែល​ជាប់​ជយលាភី មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ឡើយ។ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង ​​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស មិន​​មែន​សំខាន់​សំដៅ​លើ​តែ​ពាន​រង្វាន់​នោះ​​ឡើយ បំណង​ធំ​របស់​​​ក្រសួង​វប្បធម៌​ គឺ​ចង់​សាប​ព្រោះ​ប្រពៃណី​ជាតិ​ឲ្យ​បាន​​ទូលំទូលាយ​ទៅ​ដល់​​ស្រទាប់​យុវជន​ខ្មែរ ព្រោះ​ថា ភារកិច្ច​​យុវជន​គឺ​ជា ​អ្នក​បន្តវេន​ និង​ ទ្រទ្រង់​កេរដំណែល  វប្បធម៌​ជាតិ។

 

នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន ដែល​បា​ន​អញ្ចើញ​ចូលរួម​ពិធី​បិទ​កម្មវិធី​ខាង​លើ​នេះ បាន​គាំទ្រ និង លើ​ទឹក​ចិត្ត ឲ្យ​ក្រសួង​វប្បធម៌​ និង​​វិចិត្រ​សិល្បៈ  ក្នុង​ការ​រៀប​ចំ​កម្មវិធី ដើម្បី​លើក​ស្ទួយ​សិល្បៈ​​បន្ថែម​ទៀត។

 

ទន្ទឹម​នឹង​គ្នា​នេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ឲ្យ​​​ក្រសួង​វប្បធម៌​ និង ​​វិចិត្រ​សិល្បៈ រៀបចំ​ការ​ជួបជុំ រវាង​សិល្បករ​ជើង​ចាស់ និង អ្នក​សិល្បៈ​ជំនាន់​ក្រោយ ផ្លាស់​ប្ដូរ​​យោបល់​គ្នា ដើម្បី​​​ធ្វើ​យ៉ាង​ណា​ឲ្យ វិស័យ​សិល្បៈ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត៕

 

 

 

អានអត្ថបទ៖ យុវជន​​ឆ្នើម​ជាង ១០០០ នាក់​ ចូល​រួម​​ដណ្ដើម​ពាន​ ពី​ក្រសួង​វប្បធម៌ ​អានអត្ថបទ៖ សើច​សប្បាយ​ៗ ឡូរ៉ា ម៉ម ​និយាយ​ពី​រឿង​ស្នេហា

 

អត្ថបទ៖  ខុត សីហា

អត្ថបទថ្មី