ប៉ូលិស​​ចាប់ផ្ដើម​ផាក​ពិន័យ ​​អ្នក​​បើក​បរ​បញ្ច្រាស​​​​​​​នៅ​​ផ្លូវ​សុធារសហើយ​!​

  • 2015-03-03 22:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នគរបាល​ចរាចរណ៍​​បាន​ចាប់​​ផ្តើម​ផាកពិន័យ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​បញ្ច្រាស​តាម​​បណ្តោយ​ផ្លូវ​សុធារស​ ដែល​​ទើប​​​ដាក់​ឱ្យ​ដំណើរ​ការ​​ជា​ផ្លូវ​​ឯកទិស​​កាល​ពី​​​​​ថ្ងៃ​ម្សិល​មិញ​។​ នេះ​បើ​តាម​​ទំព័រ​បណ្តាញ​សង្គម​ Facebook ឯកឧត្តម​ កែប​ ជុតិមា​ អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ។​   ប្រភព​បាន​​សរសេរ​ថា​ ​​ក្រោយ​ពី​ការ​ចុះ​ទៅ​រៀប​ចំ​ឱ្យ​ ដំណើរ​ការ​ចរាចរណ៍​ឯកទិស​ លើ​កំណាត់​ផ្លូវ​ សុធារស​ ​ចាប់​ពី​ផ្លូវ​កែង​ ​ស្ថានទូត​រុស្សី ​រហូត​មក​ដល់​ចំណុច​ភ្លើង​ស្ដុប​ជល​ផល​មក​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ​ខែ​មីនា ​ឆ្នាំ​២០១៥​នេះ​ ​នគរបាល​ចរាចរណ៍​ ជា​ច្រើន​នាក់​បាន​ដាក់​ ​គោល​ដៅ​ចាប់​ផាក​ពិន័យ​ ចំពោះ​អ្នក​ធ្វើ​ ​ដំណើរ​តាម​រថយន្ត​ និង​តាម​ម៉ូតូ​ ដែល​បើក​បញ្ច្រាសទិស ​ពោល​បត់​ចូល​ តាម​ផ្លូវ​សុធារស​ ​ត្រង់​ចំណុច​​ភ្លើង​ស្ដុប​នោះ​​។​   នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​​រាជ​ធានី​ភ្នំពេញ​ ​លោក​វរសេនីយ៍ទោ​ ​ប៉ែន​ ​ឃុន​ ​ដែល​ដឹក​នាំ​ ការ​ត្រួត​ពិនិត្យ​ ​នៃ​ការ​ចាប់​ផាក​ពិន័យ​អ្នក​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​ចរាចរណ៍​ ​បាន​មាន​ប្រសាសន៍​ថា ​សុពលភាព​នៃ​ការ​ចាប់​ ​ផាក​ពិន័យ​នោះ​ ​បាន​កើត​ឡើង​ ​ក្រោយ​ពី​ស្លាក​សញ្ញា​បង្ហាញ​ពី​ចរាចរណ៍​ ត្រូវ​បាន​ដាក់​បង្ហាញ៕

 

 
 

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី