ធ្លាក់​យន្តហោះ​ស្លាប់​អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ប្រពន្ធ​​

  • 2014-09-15 22:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ប្រទេស​អាហ្សង់ទីន Gustavo Deutsch និង​ប្រពន្ធ​ បាន​បាត់បង់​ជីវិត​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​កាល​ពី​ល្ងាច​ម្សិលមិញ។

ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើត​ឡើង​នៅ​ជាយ​ក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។ អណ្តាត​ភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ឡើង នៅ​ពេល​ដែល​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បាន​ធ្លាក់​ចំ​ដំបូល​ផ្ទះ​របស់​អ្នក​ស្រុក ​មុន​បន្ត​​ធ្លាក់​ទៅ​លើ​លំនៅឋាន​មួយ​ទៀត។ ចំណែក​ឯ​​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ។

 

បើ​តាម​សារព័ត៌មាន Buenos Aires Herald របស់​អាហ្សង់ទីន បាន​បញ្ជាក់​ថា​អ្នក​បញ្ជា​យន្តហោះ​នេះ បាន​ព្យាយាម​ចុះចត មុន​ពេល​មាន​គ្រោះ​ថ្នាក់​កើត​ឡើង។ ទោះ​យ៉ាង​ណា មិន​ទាន់​មាន​របាយការណ៍​លម្អិត​ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ​នៅ​ឡើយ​ទេ។

 

​​​​​លោក Gustavo Deutsch គឺ​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ LAPA របស់​ប្រទេស​អាហ្សង់ទីន ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​បិទទ្វារ​ហើយ៕

 ចុច​អាន៖ រឿងរ៉ាវ​សោកសៅ​នៃ​​សាច់ញាតិ​ជន​គ្រោះ MH370 អាន​ហើយ​ពិបាក​ទប់​ទឹក​ភ្នែក

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ buenosairesherald

អត្ថបទពេញនិយម