Balotelli ​បង្ហោះ​រូប​ផ្អែម​ល្ហែម​ ជាមួយ​កូន​ស្រី Pia

  • 2015-03-04 18:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​យល់​ថា Mario Balotelli ​មាន​​អាកប្បកិរិយា​ចម្លែក និង​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែកៗ​​ខុស​គេ ប៉ុន្តែ​តាម​ពិត​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool ​រូប​នេះ ក៏​ដូច​​មនុស្ស​គ្រប់​គ្នាដែរ ពោល​គឺ​ចេះ​ថ្នាក់​ថ្នម​មនុស្ស​ជា​ទី​ស្រលាញ់។ ជាក់​ស្ដែង កាល​ពី​ម្សិល​មិញ​ កីឡាករ​អ៊ីតាលី​រូប​នេះ បាន​បង្ហោះ​រូប​ភាព​១​សន្លឹក​នៅ​លើ Instagram​ ដោយ​គេង​ជា​មួយ​កូន​ស្រី Pia​។

  ​ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​ វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា រូប​គេ​ពិត​ជា​ឪពុក​របស់​ក្មេង​ស្រី​វ័យ​២​ឆ្នាំ ឈ្មោះ Pia កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ទៅ​ពិនិត្យ​ DNA ​​រួច​មក។ Balotelli មាន​កូន​ស្រី​រូប​​នេះ ជាមួយ​នឹង​អតីត​មិត្ត​ស្រី​ ដែល​ជា​តារា​ម៉ូដែល​​អ៊ីតាលី​ Rafaella Fico។

 

 

 

 

 

 

 

Balotelli បាន​ចូល​ហ្វឹក​ហាត់​ជាមួយ​នឹង​ក្រុម​​ Liverpool កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​ហង្ស​ក្រហម​សង្ឃឹម​បាន​តំណែង​កំពូល​ទាំង​៤​មក​វិញ ក្រោយ​បំបាក់ Man City ២-១ កាល​ពី​ថ្ងៃ​អាទិត្យ។ ទោះ​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​រូប​នេះ ពុំ​បាន​ចូល​លេង​ក្នុង​ប្រកួត​នោះ​ទេ ដោយ​បាន​ត្រឹម​តែ​បម្រុង​តែ​ប៉ុណ្ណោះ។ ​ប្រកួត​បន្ទាប់ ហង្ស​ក្រហម នឹង​ប៉ះ​ Burnley នៅ​ម៉ោង​៣:០០​រំលង​អាធ្រាត្រ​យប់​នេះ៕

 

 

 

ចុចអាន៖ Balotelli កំពុង​យ៉ាប់យ៉ឺន​ហើយ ត្រូវ​គូ​ដណ្ដឹង​បោះ​បង់​ទៀត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail