អ្នក​គាំទ្រ​បោះ​សម្ដី​ធ្ងន់​ៗ​ពេល Jessica ថា​ចង់​ចូល​សិល្បៈ​វិញ

  • 2015-03-04 21:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​ឆ្លើយ​តប​យ៉ាង​អវិជ្ជមាន ចំពោះ​សម្ដី​របស់​តារា​ចម្រៀង​កូរ៉េ Jessica ដែល​និយាយ​ថា​នឹង​ចូល​សិល្បៈ​វិញ នៅ​ក្នុង​ការ​សម្ភាស​ជាមួយ​ទស្សនាវដ្ដី Women Sense ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា។

 

 

នៅ​ក្នុង​ការ​សម្ភាស​នោះ អតីត​សមាជិក​ក្រុម​ Girls' Generation Jessica បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​របស់​នាង​ដែល​បាន​ចែក​រំលែក​ម៉ូដ​​សំលៀក​បំពាក់​ជាមួយ​អ្នក​ដទៃ តាម​រយៈ​ក្រុមហ៊ុន​សំលៀក​បំពាក់​ខ្លួន​ដែល​មាន​យីហោ BLANC & ECLARE។ តារា​វ័យ ២៥ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហើប​ដែរ​ថា នាង​មាន​ក្ដី​នឹក​រឭក​ដល់​អ្នក​គាំទ្រ​ខ្លាំង​ណាស់ និង​មាន​គម្រោង​ឡើង​សម្ដែង​លើ​ឆាក​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

ទោះ​យ៉ាង​ណា អ្នក​គាំទ្រ​ជា​ច្រើន​មិន​បាន​សម្ដែង​ក្ដី​រំភើប​អ្វី​ឡើយ​ចំពោះ​ព័ត៌មាន​នេះ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ភាគ​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​​យ៉ាង​អវិជ្ជមាន ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​នាង​ពី​ក្រុម​ Girls' Generation ដូចជា "ឈប់​និយាយ​ពី SNSD ទៅ Jessica” និង “ខ្ញុំ​តែងតែ​គាំទ្រ​អ្នក​រហូត​មក តែ​យូរ​ទៅ​សម្ដី​របស់​អ្នក​តែង​កុហក​ជានិច្ច។ តើ​សម​ទេ​ដែល​សមាជិក Girls' Generation ដទៃ​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​ក្រុម ហើយ​អ្នក​វិញ​មាន​តែ​ការងារ​ផ្ទាល់​ខ្លួន និង​មុខ​ជំនួញ​ក្នុង​ចិត្ត? តើ​អ្នក​ជា​ខ្ញុំ​បម្រើ​របស់​មិត្ត​ប្រុស​មែន​ទេ?”។​

 

ចំណែក​អ្នក​គាំទ្រ​ខ្លះ​ទៀត​និយាយ​ថា នាង​ឡើង​ឆាក​គឺ​ដើម្បី​តែ​ផ្សព្វផ្សាយ​ពី​មុខ​ជំនួញ​របស់​ខ្លួន​ប៉ុណ្ណោះ … នាង​អាត្មានិយម​ គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​ផលិតកម្ម​ និង​សមាជិក​ដទៃ​មិន​អាច​ទ្រាំទ្រ​ជាមួយ​នាង​បាន។

 

បន្ទាប់​ពី​ដក​ខ្លួន​ពី​ក្រុម Girls' Generation កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ Jessica បាន​ផ្ដោត​សំខាន់​លើ​ការងារ​ផ្សព្វផ្សាយ​ក្រុមហ៊ុន​ Fashion របស់​ខ្លួន​រួម​ទាំង​សកម្មភាព​សិល្បៈ​ផ្សេង​ៗ​ទៀត​នៅ​ប្រទេស​ចិន និង​ហុងកុង។ ​ពាក្យ​ចចាមអារ៉ាម​ផ្សេង​ៗ​ទៀត​និយាយ​ថា នាង​កំពុង​សម្ងំ​រស់​នៅ​ជាមួយ​មិត្ត​ប្រុស​ Tyler Kwon ដោយ​លួចលាក់​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ Jessica បាន​បដិសេធ​​ចំពោះ​រឿង​នេះ ៕

 

ចុច​អាន៖Jessica យំ​ដោយ​សារ​​អ្នក​គាំ​ទ្រ​​ (មាន​វីដេអូ)

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទពេញនិយម
អត្ថបទថ្មី