​Enrique៖ "Barcelona អាច​លើក​​ពានទាំង៣​ ​រដូវ​កាល​នេះ"

  • 2015-03-04 22:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique ​អ្នក​ចាត់​ការ​​ក្រុម FC Barcelona បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​អាច​នឹង​​លើក​ពាន​រង្វាន់​ទាំង​៣​​ព្រម​គ្នា នៅ​រដូវ​កាល​នេះ ដែល​រួម​មាន​ពាន​ក្នុង​ស្រុក​ Copa del Rey, La Liga និង​ពាន​កំពូល​របស់​អឺរ៉ុប​ UEFA Champions League ​ថែម​ទៀត។

 

 

Barca ​នឹង​ប៉ះ​ក្រុម Villarreal ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជើង​ទី​២ នៅ​យប់​នេះ​​ វេលា​ម៉ោង២:០០​នាទី​ ខណៈ​ដែល​កាល​ពី​ជើង​ទី​១ ក្រុម​អ្នក​មាន​បុណ្យ​​បាន​យក​ឈ្នះ ៣-១ ​នាំមុខ​រួច​ហើយ។

 

ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​នេះ ចាញ់​ពិន្ទុ​​​ក្រុម Real Madrid ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ នៅ​ក្នុង​ក្របខ័ណ្ឌ​ La Liga និង​នាំ​មុខ​ ២-១ ទៅ​លើ​ក្រុម​អង់គ្លេស​ Manchester City ​ក្នុង​ការ​ប្រកួត​ Champions League ​ជើង​ទី​១ វគ្គ​១៦​ក្រុម​ទៀត​ផង។

 

 

 

អ្នក​ចាត់​ការ​សញ្ជាតិ​​អេស្ប៉ាញ​ Enrique បាន​និយាយ​ថា៖ "​គោល​ដៅ​របស់​យើង​ គឺ​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​និច្ច។ យើង​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ហើយ​នៅ​ចប់​រដូវ​កាល យើង​ចង់​មាន​ឱកាស​​លើក​​ពាន​រង្វាន់​ទាំង​អស់"។

 

រី​ឯ​ក្រុម​ Villarreal ​ក៏​មិន​ធម្មតា​ដែរ ព្រោះ​ទើប​តែ​ស្មើ ១-១ ជាមួយ​នឹង​ Real Madrid ​និង​​កំពុង​តែ​ឈរ​នៅ​លេខ​៦ ក្នុង​លីក​ថែម​ទៀត។ ប៉ុន្តែ​អ្នក​ចាត់​ការ​ក្រុម​ Barca ​និយាយ​ថា ក្រុម​របស់​លោក​នឹង​សម្រុក​យក​ឈ្នះ​ឲ្យ​ទាល់​តែ​បាន​នៅ​យប់​នេះ។

 

តើ​ប្រិយមិត្ត​គិត​ថា Barca អាច​លើក​​ពាន​៣ ដូច​ការ​លើក​ឡើង​របស់​លោក Enrique ដែរ​ឬ​ទេ?

 

ចុចអាន៖ Barca ​ឈ្នះ​៣-១ ប៉ុន្តែ​ Suarez ​ហាក់​មិន​សប្បាយ​ចិត្ត​សោះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Goal.com