ចេញ​ធៀបការ ស្រីតូច ចំណាន ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ​ហើយ!

  • 2015-03-04 22:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្លាយ​ដំណឹង​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៤ ពេល​នេះ កាន់​តែ​ច្បាស់​ការ ហើយ​អតីត​តារា​ចម្រៀង ស្រីតូច ចំណាន នឹង​ចូល​រោង​ជ័យ​ជាមួយ​អ្នក​ឧកញ៉ា គិត ម៉េង នៅ​ថ្ងៃ​ទី ២០ មីនា​ខាង​មុខ។ នេះ​បើ​តាម​លិខិត​អញ្ជើញ​ដែល​ត្រូវ​បាន​គេចែកចាយ​​លើ​បណ្ដាញសង្គម។

 

 

តាម​លិខិត​អញ្ជើញ​នោះ កូន​កំលោះ​ឈ្មោះ គិត ម៉េង ឯ​កូន​ក្រមុំ​ឈ្មោះ ម៉ៅ ចំណាន ដែល​ត្រូវ​គេ​ដឹង​ថា​ជា​ឈ្មោះ​ពិត​របស់ ស្រីតូច ចំណាន។ ពិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ មីនា ២០១៥ ត្រូវ​នឹង​ថ្ងៃ១កើត ខែ​ចែត្រ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៌​កោះ​ពេជ្រ ដោយ​ទម្លាយ​អគារ​៥​បញ្ចូល​គ្នា​តែ​ម្ដង គឺ​អគារ L.J.K.I.H។

 

ទន្ទឹម​នឹង​ការ​បែក​ធ្លាយ​ធៀបការ​របស់ ស្រីតូច ចំណាន ជាមួយ​អ្នក​ឧកញ៉ា គិត ម៉េង គ្រានេះ ​​ប្រភព​ម្នាក់​ស្ថិត​ក្នុង​ចង្កោម​សិល្បៈ ក៏​បាន​បង្ហើប​ដូច​គ្នាប្រាប់ Sabay ​​ដែរ​ថា អតីត​តារា​ស្រី និង​អ្នក​ឧកញ៉ា នឹងរៀប​មង្គល​ការ​នៅ​ថ្ងៃ​ទី ១៩ មីនា ខុស​គ្នា​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​នឹង​ព័ត៌មាន​ក្នុង​លិខិត​អញ្ជើញ។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា សិល្បករ សិល្បការិនី​ដែល​ជា​មិត្ត​រួម​អាជីព​របស់ ស្រីតូច ចំណាន នឹង​មាន​វត្តមាន​ក្នុង​ពិធី​ដែល​គេ​រំពឹង​ថា​នឹង​ធំ​គគ្រឹកគគ្រេង​ឬ​អត់​ទេ ប៉ុន្តែ​អ្វី​ដែល​ច្បាស់ គឺ​មន្ត្រី​ធំ​ៗ អ្នក​មុខ​អ្នក​ការ នឹង​មាន​វត្តមាន។ "តាម​ខ្ញុំ​គិត អ្នក​សិល្បៈ​ប្រហែល​ជា​អត់​ទេ​បង​អើយ គឺ​មាន​តែ​មន្ត្រី​ធំ ឯកឧត្តម​អី​ហ្នុង​ហើយ ព្រោះ​តាម​ខ្ញុំ​ដឹង អ្នក​ឧកញ៉ា មិន​ចង់​ឲ្យ ចំណាន រាប់​អាន​អ្នក​សិល្បៈ​ផង​ទេ!”។ ប្រភព​បន្ថែម។

 

 

មុន​ទទួល​បាន​លិខិត​អញ្ជើញ​ពី​ប្រភព​នេះ ព័ត៌មាន​ពី​ពិធី​មង្គល​អតីត​តារា​ស្រី​ជាមួយ អ្នក​ឧកញ៉ា ក៏​ទើប​ធ្លាយ​ជា​ថ្មី​ដែរ​ថា នឹង​ប្រព្រឹត្ត​ទៅ​នា​កាលបរិច្ឆេទ​ខាង​លើ។ ក្នុង​នោះ តាម​ព័ត៌មាន គ្រាន់​តែ​រ៉ូប​អាពាហ៍ពិពាហ៍​មាន​តម្លៃ ១០ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក។ ជា​រួម​ចំណាយ​ក្នុង​អាពាហ័ពិពាហ៍​នេះ ខ្ទង់​ជាង ១​លាន​ដុល្លារ​ឯណោះ៕

 

អត្ថបទ៖ មើល​ចុះ…!រលក​ក្រោយ ស្អាតៗ​ប៉ុណ្ណឹង​ ជំនួស​រលក​មុន​បាន​អត់?

 

អត្ថបទ៖ ទារិកា